VOV WorldVOV World
EU ជានិច្ចកាលគោរពការជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម
02/05/2015 08:33
(VOVworld) - នាថ្ងៃទី២៩ មេសា នៅទីស្ដីការក្រុមប្រឹក្សា អឺរ៉ុប (EC) នៅទីក្រុងព្រុច សែល ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅប៊ែលហ្សិកនិងជាប្រធានក្រុមបេសក កម្ម វៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Vuong Thua Phong បានជូនសារ តាំងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ដល់ប្រធាន EC លោក Donald Tusk។
EU ជានិច្ចកាលគោរពការជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម
(VOVworld) - នាថ្ងៃទី២៩ មេសា នៅទីស្ដីការក្រុមប្រឹក្សាអឺរ៉ុប (EC) នៅទីក្រុងព្រុច សែល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិកនិងជាប្រធានក្រុមបេសកកម្ម វៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Vuong Thua Phong បានជូនសារតាំង របស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ដល់ប្រធាន EC លោក Donald Tusk។ថ្លែងមតិនៅទីនេះ លោក Vuong Thua Phong បានលើកត្រដែកតួនាទី របស់ EU នាបច្ចុប្បន្នដែលជាដៃគូពាណិជ្ជកម្មធំទី២ និងជាទីផ្សារនាំចេញធំបំផុតរបស់វៀត ណាម។ព្រមទាំង EU ក៏ជាដៃគូជួរមុខអំពីកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍និង វិនិ យោគ អ្នកផ្ដល់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍ ជំនួយឥតសំណង់ធំបំផុតរបស់វៀតណាម ផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិកលោក Vuong Thua Phong (ខាងឆ្វេង) និង ប្រធាន EC លោក Donald Tusk (រូបថត៖vietnamplus) លោកប្រធាន EC Donald Tusk បានអះអាងថា EU ជានិច្ចកាលគោរពការជំរុញខ្លាំង កិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាមក្នុងទំនាក់ទំនងទ្វេ ភាគីក៏ដូចជាក្នុងក្របខ័ណ្ឌយន្តការពហុភាគីនានា។លោកបានសំដែងជំនឿជាក់ថា ភាគីទាំង២នឹងសំរេចការចរចារនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី (EVFTA) យ៉ាងឆាប់រហ័ស បង្កលក្ខណៈនាំទំនាក់ទំនងEU វៀតណាមកាន់តែ អភិវឌ្ឍន៍ ពី១ថ្ងៃទៅ១ថ្ងៃ៕