VOV WorldVOV World
EU មិនទាន់ឯកភាពអំពីផែនការបែងចែកជនអន្តោប្រវេសន៍នៅឡើយ
21/07/2015 10:24
(VOVworld) – នៅសន្និសីទរដ្ឋមន្ត្រីមហាផ្ទៃនិងយុត្តិធម៌ បណ្ដាប្រទេសជា សមាជិកសហភាពអឺរ៉ុប (EU) ដែល បានប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី ២០ កក្កដា តំណាងនៃប្រទេសនានាមិនទាន់ឯកភាព ជាមួយ គ្នាអំពីផែនការបែងចែកជនអន្តោប្រវេសន៍ខុស ច្បាប់ចំនួន ៤ ម៉ឺននាក់នៅអ៊ីតាលី និងក្រិកទៅកាន់ ប្រទេស EU ផ្សេងៗទៀតក្នុងរយៈពេល ២ ឆ្នាំខាងមុខ សំដៅ ចែករំលែកការលំបាកលំបិនដោយវិបត្តិជន អន្តោប្រវេសន៍ដែលកំពុងកើនឡើង នៅទ្វីបអឺរ៉ុប។
EU មិនទាន់ឯកភាពអំពីផែនការបែងចែកជនអន្តោប្រវេសន៍នៅឡើយ
EU មិនទាន់ឯកភាពអំពីផែនការបែងចែកជនអន្តោប្រវេសន៍នៅឡើយ (Image: VNA) (VOVworld) – នៅសន្និសីទរដ្ឋមន្ត្រីមហាផ្ទៃនិងយុត្តិធម៌បណ្ដាប្រទេសជា សមាជិកសហភាពអឺរ៉ុប (EU) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី ២០ កក្កដា តំណាងនៃប្រទេសនានាមិនទាន់ឯកភាព ជាមួយ គ្នាអំពីផែនការបែងចែកជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៤ ម៉ឺន នាក់នៅអ៊ីតាលី និងក្រិកទៅកាន់ប្រទេស EU ផ្សេងៗទៀតក្នុងរយៈពេល ២ ឆ្នាំខាងមុខសំដៅ ចែករំលែកការលំបាកលំបិនដោយវិបត្តិជនអន្តោ ប្រវេសន៍ដែលកំពុងកើនឡើង នៅទ្វីបអឺរ៉ុប។ អង្គសន្និសីទគ្រប់រូបគ្រាន់ តែឯកភាពទទួលជនអន្តោប្រវេសន៍ ចំនួន ៣២ ពាន់នាក់ពីស៊ីរី  Eritrea អ៊ីរ៉ាក់និងហសូម៉ាលី ដែលបានឆ្លងដែនទៅ កាន់ក្រិកនិងអ៊ីតាលី​ តែ ប៉ុណ្ណោះ។ តំណាងរបស់ Luxembourg ទទួលបន្ទុកបញ្ហា អន្តោប្រវេសន៍  លោក Jean Asselborn បានឲ្យដឹងថា៖ ពេលវេលាឆាប់រហ័សបំ ផុតគឺនា ខែតុលាឆ្នាំ ២០១៥ នេះ បណ្ដាជនអន្តោប្រវេសន៍ស៊ីរីដែលកំពុងរស់នៅ  ជំរុំក្រៅ  EU នឹងទទួលបានគោលនយោបាយនេះ។ គិតដល់ពេលនេះ ហុងគ្រីស អូទ្រីស អេស្ប៉ាញ់ Slovakia Slovenia និងប្រទេសប៉ាទិកនានា មិនចង់​ទទួលជនអន្តោប្រវេសន៍ទេ៕