VOV WorldVOV World
EU មិនទទួលបាន ការព្រមព្រៀងស្តីពីការប្រឆាំងនឹងការគេចពន្ធ
15/05/2013 11:59
(VOVworld) – រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិក សហភាពអឺរ៉ុប (EU) មិនទទួលបានការព្រមព្រៀងស្តីពីការ ប្រឆាំងនឹងការគេចពន្ធ ក្នុងរបៀបវារៈ នៃសន្និសីទ បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ EU ដែលបានប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី ១៤ ឧសភា។
EU មិនទទួលបាន ការព្រមព្រៀងស្តីពីការប្រឆាំងនឹងការគេចពន្ធ
(VOVworld) – រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) មិនទទួលបានការព្រមព្រៀងស្តីពីការប្រឆាំងនឹងការគេចពន្ធ ក្នុងរបៀបវារៈនៃ សន្និសីទបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ EU ដែលបានប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី ១៤ ឧសភា។ សមាជិកគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកពន្ធ និងគយ លោក Algirdas Semeta បានសម្តែងនូវការអស់សង្ឃឹមចំពោះការដែល ការព្រមព្រៀងអំពី “ច្បាប់ហូតពន្ធប្រាក់បញ្ញើសន្សំសំចៃ” របស់ EU មិនត្រូវបាន អនុម័ត្ត។ តាមលោក Semeta ឲ្យដឹងថា៖ ការព្រមព្រៀងប្រឆាំងនឹងការគេចពន្ធ គឺសែនសំខាន់ចំពោះប្រទេសជាសមាជិក EU ទាំងឡាយ សំដៅងាយ កំណត់ ក្នុងការរកឃើញមុខសញ្ញារត់ពន្ធក្នុង EU។ Luxembourg គឺជាប្រទេស តូចមួយ មានបំផុតក្នុងចំណោមបណ្ដាប្រទេសមានក្នុងប្លុក EU បានបដិសេធន៍ការ ព្រមព្រៀងប្រឆាំងនឹងការគេចពន្ធនេះ៕ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) មិនទទួលបានការព្រមព្រៀងស្តីពីការប្រឆាំងនឹងការគេចពន្ធ (Image: Vietnamplus)