EU ប្រគល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតជាង២០០ចំណែកជូនបណ្ដា ប្រទេសអាស៊ាន
09/09/2020 09:38
(VOVWORLD) - ដោយមានអាហារូបករណ៍ពេញលេញនេះ និស្សិតអាចចូលរួមសិក្សា រៀនសូត្រតាមកម្មវិធីអនុបណ្ឌិតក្នុងរយៈពេលអតិបរមា២ឆ្នាំ នៅសាកល វិទ្យាល័យយ៉ាងហោចណាស់២កន្លែងនៅ ប្រទេសអឺរ៉ុបផ្សេងគ្នាចំនួន២។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអាស៊ានលោក Igor Driesmans។ (រូបថត៖ Gulf Today) ក្រុមបេសកកម្មរបស់សហភាពអឺរ៉ុប (EU) ប្រចាំនៅអាស៊ាន កាលពីថ្ងៃ ទី៨ កញ្ញា បានជូនដំណឹងថា និស្សិតចំនួន២០៥នាក់មកពីប្រទេសអាស៊ាន នានា ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត Erasmus Mundus ចាប់ តាំងពីឆ្នាំសិក្សា២០២០។ នេះជាបរិមាណអាហារូបករណ៍ Erasmus Mundus ខ្ពស់បំផុតតាំងពីមុនមក។ ដោយមានអាហារូបករណ៍ពេញលេញនេះ និស្សិតអាចចូលរួមសិក្សា រៀនសូត្រតាមកម្មវិធីអនុបណ្ឌិតក្នុងរយៈពេលអតិបរមា២ឆ្នាំ នៅសាកល វិទ្យាល័យយ៉ាងហោចណាស់២កន្លែងនៅ ប្រទេសអឺរ៉ុបផ្សេងគ្នាចំនួន២៕
Related






