VOV WorldVOV World
EU អាចដាក់ពង្រាយកំលាំងការពារព្រំដែនទៅខាងក្រៅបណ្ដាប្រទេសជាសមាជិក
16/12/2015 08:20
(VOVworld) – នាថ្ងៃទី ១៥ ធ្នូ រដ្ឋមន្ត្រីការបរទេស Luxembourg លោក Jean Asselborn បានឲ្យដឹងថា៖ កំលាំងការពារព្រំដែនលើសមុទ្រនិងលើដីគោករួម របស់សហភាពអឺរ៉ុប (EU) អាចត្រូវបានដាក់ពង្រាយ នៅប្រទេសនានាដែលមិន មែនជាសមាជិករបស់ EU ដូចជា Serbia និង Macedonia សំដៅទប់ទល់នឹងវិបត្តិ ជនអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្ន។
EU អាចដាក់ពង្រាយកំលាំងការពារព្រំដែនទៅខាងក្រៅបណ្ដាប្រទេសជាសមាជិក
EU អាចដាក់ពង្រាយកំលាំងការពារព្រំដែនទៅខាងក្រៅបណ្ដាប្រទេសជាសមាជិក (Image: VNA) (VOVworld) – នាថ្ងៃទី ១៥ ធ្នូ រដ្ឋមន្ត្រីការបរទេស Luxembourg លោក Jean Asselborn បានឲ្យដឹងថា៖ កំលាំងការពារព្រំដែនលើសមុទ្រនិងលើដីគោករួម  របស់សហភាពអឺរ៉ុប (EU) អាចត្រូវបានដាក់ពង្រាយនៅប្រទេសនានាដែល មិន មែនជាសមាជិករបស់ EU ដូចជា Serbia និង Macedonia សំដៅទប់ទល់ នឹងវិបត្តិ ជនអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្ន។ គណៈកម្មាធិការអឺរ៉ុប (EC) បានឲ្យដឹង ថា៖ ​ផែនការពោលខាងលើចាំបាច់ត្រូវបានអនុម័តក្នុងពេលដែល ប្រទេស EU ទាំងឡាយយល់ព្រមសិន។ កំលាំងនេះនឹងជួយឧបត្ថម្ភស្ថាប័ន ឃ្លាំមើលព្រំដែន EU (Frontex) នៅប្រទេសមិនមែនជាសមាជិករបស់ EU ផងដែរ។ តាមលោក Asselborn ថា៖ តំបន់ធ្វើដំណើរដោយសេរី Shengen អាចគង់វង្សក្នុងពេលខ្សែព្រំដែនក្រៅប្លុកនេះត្រូវបានការពារល្អ។ ផែនការ បង្កើតកងកំលាំងការពារខ្សែព្រំដែនលើសមុទ្រនិងលើដីគោករួមរបស់ EU  ដែល EC ផ្តើមឡើងនឹងមានបុគ្គលិកចំនួន ១​ ពាន់នាក់៕​

More