VOV WorldVOV World
EU អនុម័តលើយុទ្ធសាស្ត្រសន្តិសុខសមុទ្រ
25/06/2014 08:29
Vovworld-នាថ្ងៃទី២៤មិថុនា ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តលើយុទ្ធសាស្ត្រ​សន្តិសុខសមុទ្ររបស់សហភាពអឺរ៉ុប (EU) ចាត់ទុកនេះជាក្របខ័ណ្ឌសំរាប់​ការ​ទប់ទល់ប្រកបដោយប្រសិទ្ធភាពនិងលើគ្រប់វិស័យចំពោះការសាកល្បង​សន្តិសុខសមុទ្ររបស់ប្លុក។
EU អនុម័តលើយុទ្ធសាស្ត្រសន្តិសុខសមុទ្រ
EU អនុម័តលើយុទ្ធសាស្ត្រសន្តិសុខសមុទ្រ (vietnamplus.vn)         Vovworld-នាថ្ងៃទី២៤មិថុនា ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តលើយុទ្ធសាស្ត្រ​សន្តិសុខសមុទ្ររបស់សហភាពអឺរ៉ុប (EU) ចាត់ទុកនេះជាក្របខ័ណ្ឌសំរាប់​ការ​ទប់ទល់ប្រកបដោយប្រសិទ្ធភាពនិងលើគ្រប់វិស័យចំពោះការសាកល្បង​ សន្តិសុខសមុទ្ររបស់ប្លុក។ ក្នុងសេចក្តីប្រកាសបន្ទាប់ពីសន្និសីទរដ្ឋមន្ត្រីការ ​បរទេស EU ដែលបានប្រព្រឹត្តទៅនៅទីក្រុង Luxembourg បណ្ដារដ្ឋមន្ត្រីបាន​លើកច្បាស់គោលដៅនៃយុទ្ធសាស្ត្រគឺធានាផលប្រយោជន៍សន្តិសុខសមុទ្រ​ របស់ EU ចំពោះគ្រោះអាសន្ននិងការគំរាមកំហែងក្នុងបរិយាកាសនាវាចរណ៍​សកលលោកដូចជាបទល្មើសមានអង្គការ បទល្មើសឆ្លងដែនជាដើម។ ដំណាង​ជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយកិច្ចការបរទេស EU លោក​ ស្រី Catherine Ashton បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រនេះនឹងជួយឲ្យយើងជំរុញ​ប្រសិទ្ធភាពថែមទៀតផលប្រយោជន៍សន្តិសុខសមុទ្រដ៏ដូចជាមានការទទួល​ ខុសត្រូវសកល។ យុទ្ធសាស្ត្រនេះនឹងជាមូលដ្ឋានសំរាប់សកម្មភាពជាក់ស្ដែង។ យើងសន្យាអនុវត្តយុទ្ធសាស្ត្រនេះនិងខំប្រឹងប្រែងឆ្ពោះទៅផែនការសកម្មភាព​មួយដើម្បីអនុវត្តយុទ្ធសាស្ត្រ៕