VOV WorldVOV World
EU សង្កត់ធ្ងន់ទៅលើវិធានការនយោបាយចំពោះវិបត្តិនៅស៊ីរី
23/12/2013 10:57
(VOVworld) – សន្និសីទអន្តរជាតិ Geneva លើកទី ២ អំពីបញ្ហានៅស៊ីរីនឹងទទួលបានជោគ ជ័យក្នុងការ ស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅប្រទេសនេះ។
EU សង្កត់ធ្ងន់ទៅលើវិធានការនយោបាយចំពោះវិបត្តិនៅស៊ីរី
ប្រធានគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហា កិច្ចការបរទេសនៃសភាអឺរ៉ុប (EP) លោក Elmar Brok (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២២ ធ្នូ ប្រធានគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហា កិច្ចការបរទេសនៃសភាអឺរ៉ុប (EP) លោក​ Elmar Brok បានសម្តែងគោលបំណង ថា៖ សន្និសីទអន្តរជាតិ Geneva លើកទី ២ អំពីបញ្ហានៅស៊ីរីនឹងទទួលបានជោគ ជ័យក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅប្រទេសនេះ។ ថ្លែងមតិបន្ទាប់ ពីកិច្ចប្រជុំចំនួន ២ ជាមួយប្រធានាធិបតីលីបង់ លោក Michel Suleiman និងនាយក រដ្ឋមន្ត្រីជាបណ្តោះអាសន្នលីបង់ លោក Najip Mikati នាថ្ងៃទី ២១ ធ្នូ ក្នុងដំណើរ ទស្សនកិច្ចនៅប្រទេសនេះ លោក  Elmar Brok បានឲ្យដឹងថា៖ សហភាពអឺរ៉ុប  (EU) បានអះអាងថា៖ EU គាំទ្រវិធានការនយោបាយចំពោះបញ្ហានៅស៊ីរីទាំង ស្រុងនិងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការផ្តល់ជំនួយមនុស្សធម៌ សំរាប់ប្រទេសនេះ៕