EU ស្វែងរកវិធានការដោះស្រាយការខ្វែងគំនិតអំពីអនាគតរបស់អឺរ៉ុប
11/03/2017 08:31
(VOVworld) – នាថ្ងៃទី ១០ មិនា សន្និសីទកំពូលសហភាព អឺរ៉ុប (EU) បានបញ្ចប់ បន្ទាប់ពីសម័យប្រជុំនៃប្រទេសជា សមាជិកទាំង ២៧ ដោយគ្មានការចូលរួមរបស់អង់គ្លេស ដើម្បីពិភាក្សាអំពីអនាគតរបស់អឺរ៉ុបឡើយ។

EU ស្វែងរកវិធានការដោះស្រាយការខ្វែងគំនិតអំពីអនាគតរបស់អឺរ៉ុប (VNA) (VOVworld) – នាថ្ងៃទី ១០ មិនា សន្និសីទកំពូលសហភាពអឺរ៉ុប (EU) បានបញ្ចប់ បន្ទាប់ពីសម័យប្រជុំនៃប្រទេសជាសមាជិកទាំង ២៧ ដោយគ្មានការចូលរួមរបស់ អង់គ្លេសដើម្បីពិភាក្សាអំពីអនាគតរបស់អឺរ៉ុបឡើយ។ នៅកិច្ចប្រជុំលើកនេះ បណ្ដាថ្នាក់ដឹកនាំ EU បានស្វែងរកវិធានការបង្រួញគំលាតរវាងប្រទេសនានា ដោយឈរលើគោលជំហរដោយឡែកដែលនឹងត្រូវបានប្រកាសក្នុងពង្រាងសេច ក្តីថ្លែងការណ៍រួមនាថ្ងៃទី ២៥ មិនាខាងមុខក្នុងឱកាសរំលឹកខួបលើកទី ៦០ ទិវា ចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុង Rome ស្តីអំពីការបង្កើតសហភាពអឺរ៉ុប។ ការ ផ្តើមគំនិតជាច្រើនក្នុងសៀវភៅសដែលគណៈកម្មាធិការអឺរ៉ុបបាននាំចេញនិង មតិរបស់ប្រទេសអឺរ៉ុបមួយចំនួនស្តីពីទ្វីបអឺរ៉ុប «ពហុវិស័យ» មួយត្រូវបានពិភាក្សា ដ៏ស្មោះត្រងនៅសន្និសីទលើកនេះ។ ក្នុងសន្និសីទកាសែតបញ្ចប់សន្និសីទកំពូលលើក នេះប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker បានថ្លែងមតិថា៖ លោកគ្មានគំនិតបំបែកបំបាក់ក្នុងប្លុកដោយសេណារីយូរ «ទ្វីបអឺរ៉ុបពហុទស្សនៈ» ទេ។ ប៉ុន្តែ ប្រទេសអឺរ៉ុបខាងកើតមួយចំនួនក្នុងនោះមានប៉ូឡូញនិងហុងគ្រីសព្រួយ បារម្មថា៖ប្រសិនបើគេមិនចូលរួមក្នុងទំនាក់ទំនង «សហប្រតិបត្តិការបំពេញ បន្ថែម»គេនឹងត្រូវបានបោះបង់ចោលក្នុងដំណើរការចេញសេចក្តីសម្រេចរបស់ ប្លុកហើយអាចក្លាយទៅជា «ប្រទេស EU ប្រភេទទី ២» ៕
Related





