EUបន្ធូស្រាលគោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀត
30/05/2013 08:58
(VOVworld) – នាថ្ងៃទី ២៩ ឧសភា សហភាពអឺរ៉ុប (EU) បានសម្រេចអនុញ្ញាត ពន្យាពេលឲ្យបារាំង អេស្ប៉ាញនិង ប្រទេសជាសមាជិក EU ចំនួន ៤ ប្រទេសផ្សេងទៀត ដើម្បីកាត់បន្ថយការខាតបងក្នុងតំរិតដែលបានកំណត់ គឺ ៣ % នៃ GDP។

(VOVworld) – នាថ្ងៃទី ២៩ ឧសភា សហភាពអឺរ៉ុប (EU) បានសម្រេចអនុញ្ញាតពន្យា ពេលឲ្យបារាំង អេស្ប៉ាញនិងប្រទេសជាសមាជិក EU ចំនួន ៤ ប្រទេសផ្សេងទៀត ដើម្បីកាត់បន្ថយការខាតបងក្នុងតំរិតដែលបានកំណត់គឺ ៣ % នៃGDP។ នេះគឺជា កាយវិការបន្ធូស្រាលគោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀតដែលបណ្ដាលឲ្យមាន កការធ្វើប៉ាតុកម្មរីករាលដាលនៅទី្វបអឺរ៉ុបក្នុងរយៈពេលកន្លងមក។ តាមប្រធាន EC លោក Jose Manuel Barroso បានឲ្យដឹងថា៖ ការកែទម្រង់ត្រូវ ជំរុញយ៉ាងឆាប់ៗ នៅ ប្រទេស EU ទាំងឡាយ ដើម្បីជួយប្លុកនេះរួចផុតពីវិបត្តិ សេដ្ឋកិច្ចដែលអូសបន្លាយ ក្នុងរយៈពេល ៣ ឆ្នាំ កន្លងមក។ ចំពោះបារាំងប្រទេសនេះត្រូវប្រើប្រាស់ពេលវាលា ដែលត្រូវបានពន្យាពេល ដើម្បីជួយឲ្យខឿនសេដ្ឋកិច្ចប្រទេសនេះមានលទ្ធភាពប្រ គួតប្រជែង ព្រមទាំង ដំណើរការកែទម្រង់តាមគោលដៅជំរុញកំណើនបង្កើតការ ងារធ្វើនិងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ ក្នុងពេលនោះ អេស្ប៉ាញគប្បីពិនិត្យ មើលយ៉ាងម៉ត់ចត់រាល់កម្មវិធីកាត់បន្ថយថវិការរដ្ឋ។ សំណើរពោលខាងលើនឹងក្លាយ ទៅជាឯកសារគត្តិយុត្ត ប្រសិនបើ បណ្ដាថ្នាក់ដឹកនាំ EU អនុម័តក្នុងកិច្ចប្រជុំកំពូលនា ខែ មិថុនា ខាងមុខនេះ៕ EU បន្ធូស្រាលគោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀត (Image: Vietnamplus)
Related
More




