FAO វាយតំលៃខ្ពស់វៀតណាមដែលមានឧត្តមភាពជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍
14/12/2015 10:26
(VOV)_នាថ្ងៃទី១១ ធ្នូ នៅទីក្រុង Rome (អ៊ីតាលី) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការស្បៀងអាហារ កសិកម្ម អង្គការសហប្រជាជាតិ (FAO) លោក Cao Chi Thien បានជូនសារតាំងដល់អគ្គនាយក FAO បណ្ឌិត Jose Graziano Da Silva ។

FAO វាយតំលៃខ្ពស់វៀតណាមដែលមានឧត្តមភាពជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ (VOV)_នាថ្ងៃទី១១ ធ្នូ នៅទីក្រុង Rome (អ៊ីតាលី) ឯកអគ្គរដ្ឋទូតវៀតណាមប្រ ចាំនៅអង្គការស្បៀងអាហារ កសិកម្ម អង្គការសហប្រជាជាតិ (FAO) លោក Cao Chi Thien បានជូនសារតាំងដល់អគ្គនាយក FAO បណ្ឌិត Jose Graziano Da Silva ។ ពិភាក្សាជាមួយ លោក Cao Chi Thien បណ្ឌិត Jose Graziano Da Silva បានវាយតំ លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមចំពោះអង្គការនេះ។ រីឯ ឯកអគ្គរដ្ឋទូត លោក Cao Chi Thien បានអះអាងថា៖ វៀតណាមគាំទ្រ FAO ក៏ដូចជាតួនាទីរបស់លោកអគ្គនាយក Jose Graziano Da Silva ក្នុងកិច្ចការកាត់ បន្ថយភាពក្រីក្រលើពិភពលោក។ ភាគីទាំងពីរបានចាត់ទុកថា៖ FAOអនុវត្ត ការកែលំអររបៀបសហប្រតិបត្តិការបច្ចេកទេស នឹងបង្កលក្ខណះងាយស្រួល សំរាប់សកម្មភាពសហប្រតិបត្តិការបច្ចេកទេសរវាងប្រទេសដៃគូនានា ដែល ក្នុងនោះមានវៀតណាមផង៕
Related





