VOV WorldVOV World
Festival Bac Ninh ២០១៤ដ៏វិសេសវិសាល
16/03/2014 09:35
Vovworld-Festival Bac Ninh ឆ្នាំ២០១៤បានប្រារព្ធឡើងនាយប់ថ្ងៃ​ទី១៥​មិនា​ជាមួយកម្មវិធីសិល្បៈ “ព្រលឹង Kinh Bac -Bac Ninh”។
Festival Bac Ninh ២០១៤ដ៏វិសេសវិសាល
Festival Bac Ninh ឆ្នាំ២០១៤បានប្រារព្ធឡើងនាយប់ថ្ងៃទី១៥មិនា (VOV)         Vovworld-Festival Bac Ninh ឆ្នាំ២០១៤បានប្រារព្ធឡើងនាយប់ថ្ងៃ​ទី១៥​មិនា​ ជាមួយកម្មវិធីសិល្បៈ “ព្រលឹង Kinh Bac -Bac Ninh”។ ថ្លែងមតិក្នុងពិធី​ប្រារព្ធ​នេះ​ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអះអាងថា​ព្រឹត្តិការណ៍ នេះសំដៅលើកដំកើងនូវតំលៃវប្បធម៍ប្រវត្តិសាស្ត្រពិសេសរបស់​ស្រុកកំណើត Kinh Bac -Bac Ninh។ ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បាន ប្រគល់ប័ណ្ណទទួលស្គាល់កេរ៌្តដំណែលពិសេសថ្នាក់ជាតិចំពោះវត្ត Dau និងវត្ត But Thap ឲ្យដំណាងថ្នាក់ដឹកនាំខេត្ត Bac Ninh ផងដែរ។         Festival Bac Ninh ត្រូវបានរៀបចំ៤ឆ្នាំម្ដងគិតតាំងពីរពេលចម្រៀង​ប្រជាប្រិយ Quan ho ត្រូវបានអង្គការវប្បធម៍វិទ្យាសាស្ត្រនិងអប់រំអង្គការ​សហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាង​មនុស្សលោក។ Festival Bac Ninh ឆ្នាំ២០១៤បានអូសបន្លាយដល់ថ្ងៃទី២០មិនា៕

More