VOV WorldVOV World
Festival Hue ឆ្នាំ២០១៤ លើកទី៨នឹងបានប្រារព្វឡើងនាថ្ងៃទី១២មេសា ។
12/12/2013 09:56
ដោយមានប្រធានបទ” បេតិកភណ្ឌវ​ប្បធម៌ជាមួយសមាហរណ កម្មនិងការអភិវឌ្ឍន៍“Festival Hue លើកទី៨ ឆ្នាំ២០១៤
Festival Hue ឆ្នាំ២០១៤  លើកទី៨នឹងបានប្រារព្វឡើងនាថ្ងៃទី១២មេសា ។
             ​​​​​     សន្និសីទកាសែតស្តពីFestival Hue ឆ្នាំ២០១៤។ Vovworld- ដោយមានប្រធានបទ” បេតិកភណ្ឌវ​ប្បធម៌ជាមួយសមាហរណកម្មនិង ការអភិវឌ្ឍន៍“Festival Hue លើកទី៨  ឆ្នាំ២០១៤ នឹងបានប្រារព្វឡើងនាថ្ងៃទី១២ មេសា។ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១២ធ្នូគណះចាត់តាំងFestival Hue លើកទី ៨អោយដឹងថា៖ Festival Hue  ឆ្នាំ២០១៤បន្តជាសកម្មភាពវប្បធម៌ពិសេសនៅក្នុង ក្របខ័ណ្ឌនៃវេទិការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌អាស៊ីបូពា៏-អាមេរិកឡាទីនលើក ឡើងដោយក្រសួងការបរទេសវៀតណាម។លោកNguyen Van Thanh នាយករង មជ្ឈមណ្ឌល Festival Hue  និងជាអនុប្រធាន គណះចាត់តាំងFestival Hue ឆ្នាំ២០១៤ អះអាងថា៖នៅក្នុងFestival Hue  ឆ្នាំ២០១៤មានការចូលរួមរបស់បណ្តាក្រុមមកពី ប្រទេសជាង៣០លើសកលលោក។ លោកNguyen Van Thanh​មានប្រសាសន៍ថា៖ “Festival Hue  លើកទី៨ ឆ្នាំ២០១៤នឹងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍វ​ប្បធម៏ប្រវត្តិ សាស្រ្តនៃទីក្រុង Hue ក៍ដូចជា ព្រឹត្តិការណ៍វ​ប្បធម៏នយោបាយជាតិនិងសកម្មភាព វ​ប្បធម៏ទេសចរណ៍ជាដើម។ Festival នឹងជាកំលាំងចលករដើម្បីជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចនៃខេត្តThua Thien Hue។ល។“ ក៍ក្នុងក្របខ័ណ្ឌនៃFestival Hue  នេះដែរ​​  សន្និសីទថ្នាក់រដ្ឋមន្រ្តីវប្បធម៏សិល្បះនៃ បណ្តាប្រទេសASEAN  សន្និសីទ១០+៣រវាងរដ្ឋមន្រ្តីវប្បធម៏សិល្បះនៃបណ្តា ប្រទេសASEANជាមួយប្រទេសដៃគូចំនួន៣គឺជប៉ុនកូរ៉េខាងត្បូងនិងចិននឹងបាន រៀបចំឡើងនៅខេត្តThua Thien Hue។ តាមគំរោងភ្ញៀវទេសចរដែលមកទស្សនានៅទីក្រុង Hueក្នុងឱកាសនេះគឺប្រមាណ២ សែននាក់ដែលក្នុងនោះភ្ញៀវទេសចរជាង៥០%ជាភ្ញៀវអន្តរជាតិ៕