VOV WorldVOV World
Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥ ឆ្នាំ ២០១៣ បានបើក
23/06/2013 08:49
Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥ ឆ្នាំ ២០១៣ ​បានបើក
Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥ ឆ្នាំ ២០១៣ បានបើក
          (VOV)_ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥ ឆ្នាំ ​២០១៣  ដោយប្រធាន បទ÷ បរិយាកាសបេតិកភ័ណ្ឌវប្បធម៌វៀតណាម-អាស៊ាន ​ត្រូវបានប្រារព្វឡើង នាយប់ ថ្ងៃ ទី ២២ មិថុនា នៅទីក្រុង Hoi An ខេត្ត Quang Nam ( ភាគកណ្ដាលវៀតណាម)។  Festival លើកនេះ ជា​ឱកាសដើម្បីខេត្ត Quang Nam ប្រទេសវៀតណាម និងអង្គការ អប់រំ​ វិទ្យាសាស្ត្រ​ និងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) បង្កើនទំនាក់​ទំនង សហប្រតិបត្តិការ ទំនុកទុកចិត្តគ្នាទៅវិញទៅមក ក្នុងការអភិរក្ស និង​ពង្រីករាល់តំ លៃបេតិកភ័ណ្ឌវប្បធម៌រូបីនិងអរូបី របស់បណ្ដាប្រជាជាតិ ក្នុង​អាស៊ាន។ ទន្ទឹមនឹង នោះ  ជំរុញ​ខ្លាំងការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​វប្បធម៌ទេសចរណ៍ ជាមួយបណ្ដា​ប្រទេសក្នុងតំបន់និងអន្តរជាតិ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Xuan Phuc បានអោយដឹងថា÷           “ រួមជាមួយរដ្ឋាភិបាល និងប្រជាជននៃប្រទេសនានា Quang Nam បាននិងកំ ពុងសកម្មអនុវត្ត​ភារកិច្ចដ៏ធំធេង ក្នុងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ បេតិកភ័ណ្ឌធម្ម ជាតិ ​ដោយបណ្ដាជំនាន់ជីតូនជីតាបន្សល់ទុក និង ធម្មជាតិ​ប្រគល់ជូន។ យើងសង្ឃឹម ថា​÷តាមរយះបណ្ដាសកម្មភាព Festival លើកនេះ ​ប្រជាជនវៀតណាមនិងសហគមន៍​បណ្ដាប្រជាជាតិអាស៊ាន នឹងមានសម្លេង ​ក្នុងសកម្មភាពបំរើការងារអភិរក្សនិង​ពង្រីក​នូវតំលៃបេតិកភ័ណ្ឌ៕ ” Festival បេតិកភ័ណ្ឌ Quang Nam