G7 សន្យាគាំទ្រអ៊ុយក្រែននិងបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្លុក
06/06/2014 10:06
Vovworld-ក្នុងពិធីបញ្ចប់សន្និសីទកំពូលក្រុមប្រទេស ឧស្សាហកម្មទាំង៧លើពិភពលោក (G7) នៅទីក្រុង Brussels បែលហ្ស៊ីក

G7 សន្យាគាំទ្រអ៊ុយក្រែននិងបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្លុក (AFP) Vovworld-ក្នុងពិធីបញ្ចប់សន្និសីទកំពូលក្រុមប្រទេសឧស្សាហកម្មទាំង៧លើ ពិភពលោក (G7) នៅទីក្រុង Brussels បែលហ្ស៊ីក បណ្ដាថ្នាក់ដឹកនាំបានចេញសេចក្តី ថ្លែងការណ៍រួមសម្ដែងការគាំទ្រជាមួយថ្នាក់ដឹកនាំថ្មីនៅអ៊ុយក្រែននិងរៀបចំផែនការ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលពាណិជ្ជកម្មនិងបំរ៉ែបំរួលអាកាសធាតុ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានក្រោយសន្និសីទនាថ្ងៃទី៥មិថុនា ប្រធាន គណៈកម្មាការអឺរ៉ុបលោក Jose Manuel Barroso បានឲ្យដឹងថា G7 ត្រៀមខ្លួនជាស្រេច ឈរនៅខាងក្រោយថ្នាក់ដឹកនាំថ្មីរបស់ Kiev លើវិស័យនយោបាយនិងសេដ្ឋកិច្ច។ ថ្នាក់ ដឹកនាំ G7 ក៏ប្រមូលផ្ដុំទៅក្នុងការអនុវត្តគោលនយោបាយជាក់ស្ដែងជំរុញកំណើន សេដ្ឋកិច្ច។ សេចក្តីថ្លែងការណ៍រួមបញ្ចប់សន្និសីទកំពូលបានលើកច្បាស់ថា G7 នឹងនាំ ចេញយុទ្ធសាស្ត្រកំណើនមេនៅសន្និសីទកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើប នឹងលេចចេញ G20 នៅទីក្រុង Brisbane អូស្ត្រាលី៕
Related
More




