VOV WorldVOV World
Gazpromផ្គត់ផ្គង់ឧស្ម័ន្ធដុតគីមីរាវឲ្យវៀតណាម
05/11/2013 06:44
(VOVworld)-តាមសេចក្តីជូនដំណឹងរបស់សម្ព័ន្ធក្រុម ហ៊ុនឧស្សាហកម្មឧស្ម័ន្ធ ដុតរុស្ស៊ី Gazprom នាថ្ងៃទី ៤វិច្ឆិកាឲ្យដឹងថា៖
Gazpromផ្គត់ផ្គង់ឧស្ម័ន្ធដុតគីមីរាវឲ្យវៀតណាម
Gazpromផ្គត់ផ្គង់ឧស្ម័ន្ធដុតគីមីរាវឲ្យវៀតណាម (រូបថតៈ en.ria.ru) (VOVworld)-តាមសេចក្តីជូនដំណឹងរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មឧស្ម័ន្ធ ដុតរុស្ស៊ី Gazprom នាថ្ងៃទី៤វិច្ឆិកាឲ្យដឹងថា៖ ក្នុងជំនួបសន្ទនារវាងប្រធានក្រុម ​ប្រឹក្សារដ្ឋបាលកិច្ច Gazprom លោក Alexey Miller និងឯកអគ្គរដ្ឋទូតវៀត​ណាម ប្រចំានៅរុស្ស៊ី លោក Pham Xuan Son នាពេលថ្មីៗនេះ ភាគីទាំងពីរបានពិភាក្សា អំពីលទ្ធភាពដែល Gazprom នឹងផ្គត់ផ្គង់ឧស្ម័ន្ធដុតគីមីធម្មជាតិវាវ (LNG)ឲ្យវៀត ណាមតាមរយៈគំរោងការណ៌ Vladivostok-LNG។ តាមសេចក្តី ជូនដំណឹងពោល ខាងលើថា ភាគីទាំងពីរបានពិភាក្សាអំពីបែបបទសហប្រតិបត្តិការរវាងវៀត ណាមជាមួយរុស្ស៊ីលើវិស័យប្រេងឧស្ម័ន្ធ។ ជាក់ស្តែងគឺភាគីទាំងពីរបានផ្តោត សំខាន់ទៅលើរាល់បញ្ហាទាក់ទិនដល់កិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម hydrocarbonនិងអភិវឌ្ឍន៌ទីផ្សារឥន្ធនៈឧស្ម័ន្ធដុតសម្រាប់រថយន្តនៅវៀតណាម។ បណ្តាឯកសារទាក់ទិនដល់បញ្ហាពោលខាងលើនឹងបាន ចុះហត្ថលេខាយ៉ាងឆាប៉ ៗ៕