GDP ឆ្នាំ ២០១៧ កើន ៦,៨១% ជាកំរិតខ្ពស់បំផុតក្នុងរយៈពេល៧ឆ្នាំកន្លងទៅ
28/12/2017 09:07
(VOVWORLD) - ផលិតផលសរុបក្នុងស្រុក (GDP) ក្នុងឆ្នាំ២០១៧ គ្រោង នឹងកើន៦,៨១% បើប្រៀបនឹងឆ្នាំទៅមិញ។
ផលិតផលសរុបក្នុងស្រុក (GDP) ក្នុងឆ្នាំ២០១៧ គ្រោងនឹងកើន៦,៨១% បើប្រៀបនឹងឆ្នាំទៅមិញ។ កំរិតនេះហួសពីគោលដៅ៦,៧%ដែលរដ្ឋសភាដាក់ ចេញ ហើយជាកំរិតកំណើនខ្ពស់បំផុតក្នុងរយៈ ពេល៧ឆ្នាំកន្លងទៅ។ នេះជាព័ត៌ មានដែលត្រូវបានអគ្គនាយកដ្ឋានស្ថិតិ ប្រកាសក្នុងសន្និសីទកាសែត ស្ដីពីស្ថាន ភាពសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៧ នារសៀលថ្ងៃទី២៧ ធ្នូ នៅរដ្ឋធានីហាណូយ។ ទទួលបានកំរិតកំណើន៦,៨១%នោះគឺដោយសារ វិស័យកសិ-រុក្ខ-ជលផល មានការស្ដារឡើងវិញគួរ ឲ្យកត់សម្គាល់ជាមួយកំណើន២,៩% វិស័យឧស្សាហកម្ម និងសំណង់កើន៨% ហើយវិស័យ សេវាកម្មកើន៧,៤៤%។ ទន្ទឹមនឹងនោះ ទំហំ នាំចេញទំនិញកើនជាង២១%បើប្រៀននឹងឆ្នាំទៅមិញ ដែរ។ លោក Duong Manh Hung អនុប្រធានមន្ទីរប្រព័ន្ធគណនេយ៍ជាតិ ចំណុះអគ្គនាយកដ្ឋានស្ថិតិ ឲ្យដឹងថា៖ “ទំហំនាំចេញនាំចូលទំនិញរបស់វៀតណាមជាលើកដំបូងឡើងដល់ទៅកំរិត៤០០ពាន់លានដុល្លា អាមេរិក។ ទ្រព្យសម្បត្តិផ្ទុកបម្រុងក៏កើន៩,៨%។ ស្ថានភាព ចុះបញ្ជី សហគ្រាសកើនឡើងទាំងខាង បរិមាណ ទ្រង់ទ្រាយនិងទុនចុះបញ្ជីជា មធ្យម។ ការទាក់ទាញនិងរំដោះទុនវិនិយោគផ្ទាល់ ពីបរទេសក៏កើនឡើងផងដែរ។ ប្រការទាំងនេះរួមវិភាគទានជាច្រើនទៅក្នុងកំណើនសេដ្ឋកិច្ច”៕
Related






