ឃោសនានិងអប់រំប្រជាជនដើម្បីសម្ដែងទឹកចិត្តការស្នេហារជាតិត្រឹមត្រូវ
16/05/2014 09:38
(VOV)_បន្ទាប់ពីពេលដែលមុខសញ្ញាជ្រុលនិយម មួយចំនួនបានឆ្លៀតយកការដែលកម្មករចុះផ្លូវធ្វើដង្ហែរដើម្បីប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួងដោយខុសច្បាប់នៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ដើម្បីដុតបំផ្លាញ់រោងចក្រមួយចំនួនក្នុងមណ្ឌលឧស្សហកម្មខេត្ត Binh Duong
ឃោសនានិងអប់រំប្រជាជនដើម្បីសម្ដែងទឹកចិត្តការស្នេហារជាតិត្រឹមត្រូវ(TTXVN) (VOV)_បន្ទាប់ពីពេលដែលមុខសញ្ញាជ្រុលនិយម មួយចំនួនបានឆ្លៀតយកការ ដែល កម្មករចុះផ្លូវធ្វើដង្ហែរដើម្បីប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួង ដោយខុសច្បាប់នៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ វៀតណាម ដើម្បីដុតបំផ្លាញ់រោងចក្រមួយចំនួនក្នុងមណ្ឌលឧស្សហកម្មខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម) និងមណ្ឌល Vung Ang ខេត្ត Ha Tinh ( ភាគ កណ្ដាលវៀតណាម) សម្ព័ន្ធសមាគមពលកម្មនៅបណ្ដាខេត្ត ទីក្រុងក្នុងទូទាំងប្រ ទេសវៀតណាម បានលាតត្រដាងអនុវត្តវិធានការជាច្រើន ដើម្បីការពារវិនិយោគិនបរទេសនិយាយរួម អង្គភាពអាជីវកម្មចិននិយាយដោយឡែក ដែលកំពុងធ្វើសកម្ម ភាពនៅក្នុងតំបន់។ នាថ្ងៃទី១៥ ឧសភា សម្ព័ន្ធសមាគមពលកម្មនៃបណ្ដាខេត្ត ទីក្រុង ដូចជា៖ Ba Ria – Vung Tau, Khanh Hoa , Da Nang, ជាដើម បានបញ្ជាណែនាំសហជីពមូល ដ្ឋានគ្រប់ជាន់ថ្នាក់ប្រមូលផ្តុំអធិប្បាយ ឃោសនាអោយពលករយល់ច្បាស់អំពីស ភាពការណ៍ នៅសមុទ្រខាងកើត មិនត្រូវប្រព្រឹត្តនូវអំពើខ្វះវប្បធម៌ចំពោះបណ្ដាអ្នក ម្ចាស់ អង្គភាពអាជីវកម្ម វិនិយោគិនបរទេស ដែលកំពុងធ្វើសកម្មភាពនៅវៀតណាម។ លោក Nguyen Duc Thanh អនុប្រធានសម្ព័ន្ធសមាគមពលកម្មទីក្រុងDa Nang បាន អោយដឹងថា៖ “ យើងខ្ញុំបានបញ្ជាណែនាំផ្ទាល់ សហជិពគ្រប់ជាន់ថ្នាក់ ត្រូវក្តាប់ជាប់សភាព ការណ៍របស់កម្មករ ពលករ។ ពិសេសគឺត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះបណ្ដា អង្គភាពអាជីវកម្មដែលមានទុនវិនិយោគពីបរទេស ដូចជាចិន តៃវ៉ាន់ដើម្បីគេនឹងនរ ចិត្តធ្វើការងារ៕”
Related





