Gia Lai ត្រូវម្ចាស់ការអនុវត្តល្អសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
18/12/2016 08:08
(VOVworld)-នារសៀលថ្ងៃទី១៧ធ្នូនៅទីក្រុង Pleiku នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc និងក្រុមការងាររបស់រដ្ឋាភិបាលបានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំរបស់ខេត្ត Gia Lai ស្តីពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម។

ទិដ្ឋភាពនៃជំនួបធ្វើការ (VOVworld)-នារសៀលថ្ងៃទី១៧ធ្នូនៅទីក្រុង Pleiku នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc និងក្រុមការងាររបស់រដ្ឋាភិបាលបានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំរបស់ខេត្ត Gia Lai ស្តីពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម។ អញ្ជើញថ្លែងមតិសន្និដ្ឋាន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយ តម្លៃ ថា Gia Lai មានឧត្តមភាពដែលជាមជ្ឈមណ្ឌលនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា- ឡាវនិងវៀតណាម។ ហើយខេត្តក៏បង្កើតបានមណ្ឌលឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ច និងរោងចក្រអគ្គិសនីមួយចំនួន។ស្តីពីដំណោះស្រាយអភិវឌ្ឍន៍ខេត្ត Gia Lai លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖ “ខេត្តត្រូវមានការប្តេជ្ញានិងដាក់ចេញវិធានការជាក់ស្តែងទើបអភិវឌ្ឍន៍បាន។ក្នុង នោះ ខេត្តត្រូវផ្តោតសំខាន់លើភារកិច្ចកាត់បន្ថយភាពក្រីក្រ អនុវត្តគោលនយោបាយ ជនជាតិឲ្យបានល្អជាង ម្ចាស់ការអនុវត្តន៍ភ្លាមមួយរំពេចនូវផែនការនិងគោល ដៅឆ្នាំ ២០១៧។ រួមជាមួយនោះ ខេត្តត្រូវបន្តជម្រុញការដាំដុះព្រៃ រៀបចំឡើងវិញ រាល់ក្រុម ហ៊ុនរុក្ខកម្ម ឈានដល់កសាងពាណិជ្ជសញ្ញាធំៗមួយចំនួន”។ តាមនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថា ខេត្ត Gia Lai ក៏ត្រូវម្ចាស់ការ អនុវត្តរាល់សេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៧តាំងពីដើមឆ្នាំ។ជាពិសេស ខេត្តគប្បីផ្តោតសំខាន់លើការអភិវឌ្ឍន៍វិស័យ ទេសចរណ៍ផងដែរ៕
Related





