គិតគូរថែទាំបុណ្យតេតសំរាប់ជនក្រីក្រ
17/01/2014 08:46
Vovworld-នៅសល់តែប៉ុន្មានថ្ងៃទៀតគឺដល់បុណ្យតេតប្រពៃណីរបស់ប្រជាជាតិវៀតណាម ស្ថាប័នផ្នែកសមូហភាពដំបន់អង្គភាពអាជីវកម្មនានាកំពុង អនុវត្តយ៉ាងសកម្មនូវសកម្មភាពជាក់ស្ដែងមានអត្ថន័យគិតគូរថែទាំបុណ្យតេតសំរាប់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយជនមានគុណូបការៈជនមានស្ថានភាពលំបាក។

ស្ថាប័នផ្នែកសមូហភាពដំបន់អង្គភាពអាជីវកម្មនានាកំពុង អនុវត្តគិតគូរថែទាំបុណ្យតេតសំរាប់គ្រួសារក្រីក្រ (VOV) Vovworld-នៅសល់តែប៉ុន្មានថ្ងៃទៀតគឺដល់បុណ្យតេតប្រពៃណីរបស់ប្រជា ជាតិវៀតណាម ស្ថាប័នផ្នែកសមូហភាពដំបន់អង្គភាពអាជីវកម្មនានាកំពុង អនុវត្ត យ៉ាងសកម្មនូវសកម្មភាពជាក់ស្ដែងមានអត្ថន័យគិតគូរថែទាំបុណ្យតេតសំរាប់ គ្រួសារក្រីក្រ គ្រួសារគោលនយោបាយជនមានគុណូបការៈជនមានស្ថានភាព លំបាក។ ជាមួយគោលដៅដើម្បីគ្រួសារក្រីក្រសុទ្ធតែបានទទួលបុណ្យតេត ខេត្ត Lai Chau បានបញ្ជាឲ្យគ្រប់អង្គភាពស្រង់ស្ថិតិគ្រួសារក្រីក្រ គ្រួសារមានគ្រោះអាសន្ន ខ្វះស្បៀងអាហារដើម្បីជួយឧបត្ថម្ភទាន់ពេលវេលា។ ខេត្តបានលៃទុកចំនួនប្រាក់ ជាង៣,៩ពាន់លានដុងទៅសាកសួរសុខទុក្ខជូនអំណោយសំរាប់មុខសញ្ញានានា។ លោក Lo Van Giang លេខាគណៈកម្មាធិការបក្សខេត្ត Lai Chau បានឲ្យដឹងថា៖ “ខេត្តបានធ្វើការអំពាវនាវសមូហភាពបុគ្គលក្នុងនិងក្រៅខេត្តជួយឧបត្ថម្ភចំនួន អំណោយជាង៤៧០០ចំណែក ជាមួយកំរិតជំនួយឧបត្ថម្ភពី៣សែនដល់៥សែនដុង ក្នុងមួយចំណែកដើម្បីគិតគូរថែទាំបុណ្យតេតសំរាប់គ្រួសារក្រីក្រ គ្រួសារគោល នយោបាយនិងជនមានគុណូបការៈ។ ខេត្តបានបញ្ជាស្រុកទីក្រុងត្រួតពិនិត្យការជួយឧបត្ថម្ភសំរាប់គ្រួសារលំបាកប្រចាំភូមិភាគ ធានាគ្រួសារ១០០%បានទទួល បុណ្យតេតប្រពៃណីសប្បាយរីករាយនិងសុខដុមរមនា។” ក្នុងបុណ្យតេតប្រពៃណីឆ្នាំនេះ ក្តីសប្បាយរីករាយមានផ្ទះថ្មីបានមកដល់ គ្រួសារក្រីក្រចំនួន៦០នៅស្រុក Cu M’gar ខេត្ត Dac Lac។ នេះជាលទ្ធផលក្រោយរយៈពេលជិត២ឆ្នាំអនុវត្តកម្មវិធីបង្កើតមូលនិធិសន្សំសំចៃ១ពាន់ដុងក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃដែលត្រូវបានកម្មាភិបាលបក្ខជនមន្ត្រីស្រុក Cu M’gar ស្ម័គ្រចិត្តរួមចំណែកដើម្បីសាងសង់ផ្ទះសំរាប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនិងគ្រួសារមានស្ថានភាពលំបាកជាពិសេស។ លោក Nguyen Chan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ea Mnang ស្រុក Cu M’gar បានឲ្យដឹងថា៖ “កម្មាភិបាលមន្ត្រីម្នាក់ៗបានសន្សំសំចៃប្រាក់១ពាន់ដុងក្នុងមួយថ្ងៃតែប៉ុណ្ណោះ ទេ។ ប៉ុន្តែខ្ញុំគិតថា វាមានអត្ថន័យជាក់ស្ដែងដ៏ជ្រាលជ្រៅ។ ប្រសិនបើបន្តអនុវត្ត នោះ នាពេលអនាគតមិនឆ្ងាយទៀត បណ្ដាគ្រួសារក្រីក្រនឹងបានកែលំអរជីវភាព រស់នៅ។ ដោយបានឃើញនូវអត្ថន័យនេះ កម្មាភិបាលបក្ខជនបានជួយជ្រោម ជ្រែងចូលរួមយ៉ាងសកម្ម៕”
Related






