VOV WorldVOV World
គ្មានជនវៀតណាមបាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកករបស់ថៃ
18/08/2015 08:41
(VOVworld) - តាមព័ត៌មានថ្មីបំផុតរបស់ប៉ូលីសថៃ គិតដល់ព្រឹកថ្ងៃទី១៨ សីហា បានមានមនុស្សចំនួន ១៩នាក់ស្លាប់និង១២៣នាក់ទៀតត្រូវរងរបួសក្នុងការ ផ្ទុះគ្រាប់បែកនាម៉ោង១៩យប់ថ្ងៃទី១៨ សីហា នៅ កណ្ដាលរាជធានីបាងកក។
គ្មានជនវៀតណាមបាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកករបស់ថៃ
(VOVworld) - តាមព័ត៌មានថ្មីបំផុតរបស់ប៉ូលីសថៃ គិតដល់ព្រឹកថ្ងៃទី១៨ សីហា បាន មានមនុស្សចំនួន១៩នាក់ស្លាប់និង១២៣នាក់ទៀតត្រូវរងរបួសក្នុងការផ្ទុះគ្រាប់បែក នាម៉ោង១៩យប់ថ្ងៃទី១៨ សីហា នៅកណ្ដាលរាជធានីបាងកក។តាមអ្នកយកព័ត៌ មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅថៃថា ក្នុងចំណោមមនុស្សត្រូវរងរបួសមាន ជនវៀតណាមមួយនាក់។ស្ថានទូតវៀតណាមប្រចាំនៅបាងកកក៏ បានជូនដំណឹង និងផ្ដល់ព័ត៌មានដោយទាន់ពេលវេលាសំរាប់សហគមន៍ជនវៀតណាមនៅថៃក៏ដូច ជាភ្ញៀវទេសចរវៀតណាមនៅថៃអំពីការផ្ទុះគ្រាប់បែកនេះ។ កន្លែងកើតហេតុការបំផ្ទុុះគ្រាប់បែកនៅទីក្រុងបាងកក គ្រាប់បែកដែលត្រូវបានដាក់ជាប់ខ្លោងទីសក្ការៈសាសនាឥណ្ឌូ Erawan បានផ្ទុះ ឡើងនាពេល មានមនុស្សជាច្រើនដែលភាគច្រើនគឺភ្ញៀវទេសចរអន្តរជាតិកំពុង ប្រមូលផ្ដុំនៅទីនេះ។តាមប្រភពព័ត៌មាននៃកម្លាំងចុះពិនិត្យកន្លែងកើតហេតុថា នេះជាគ្រាប់បែក ដែលមានកម្លាំងបំផ្លិចបំផ្លាញធំនិងត្រូវបានផលិតជំនាញ។ក្រៅ ពីគ្រាប់បែកនោះមានគ្រាប់មួយទៀតដែលបានដោះចេញ ឥឡូវនៅមានវត្ថុចម្លែក ចំនួនពីរទៀតនៅជិតតំបន់នេះទៀត ផង។ឧបនាយករដ្ឋមន្រ្តីថៃលោក Pravit Wongsuvan ទទួលបន្ទុកសន្តិសុខរបស់ រដ្ឋាភិបាលបានឲ្យដឹងថាមិនទាន់បញ្ជាក់ នេះជាទង្វើភេរវកម្មដោយគ្រាប់បែក ឬការវាយប្រហារដោយគ្រាប់បែកដែល មានគោលដៅនយោបាយឡើយ៕