VOV WorldVOV World
"គ្មានថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ គឺគ្មានទេជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាសព្វថ្ងៃ"
07/01/2015 08:47
(VOVworld) - នាថ្ងៃទី ៦ មករា មួយថ្ងៃមុនពិធីរំលឹក ខួបអនុស្សារវរីយ៍លើកទី ៣៦ នៃទិវាជ័យជំនះលើរបប ប្រល័យពុជសាសន៍ខ្មែរក្រហម (ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩-ថ្ងៃទី ៧ មករា ឆ្នាំ ២០១៥) នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានមានបទថ្លែងសន្ទរៈកថា ដែលបានស្ងើចសរសើរជ័យជំនះដ៏មហិមារនេះហើយចាត់ ទុកថា៖ បណ្ដាអ្នកប្រឆាំងថ្ងៃទី ៧ មករា គឺជាសម្ព័​ន្ធមិត្ត របស់របបប្រល័យពុជសាសន៍ខ្មែរក្រ ហម។
"គ្មានថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ គឺគ្មានទេជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាសព្វថ្ងៃ"
"គ្មានថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ គឺគ្មានទេជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាសពសព្វថ្ងៃ"  (Image: VNA)  (VOVworld) - នាថ្ងៃទី ៦ មករា មួយថ្ងៃមុនពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៦ នៃទិវាជ័យជំនះលើរបបប្រល័យពុជសាសន៍ខ្មែរក្រហម (ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ -ថ្ងៃទី ៧ មករា ឆ្នាំ ២០១៥) នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានមាន បទថ្លែងសន្ទរៈកថាដែលបានស្ងើចសរសើរជ័យជំនះដ៏មហិមារនេះហើយចាត់ទុកថា៖ បណ្ដាអ្នកប្រឆាំងថ្ងៃទី ៧ មករា គឺជាសម្ព័​ន្ធមិត្តរបស់របបប្រល័យពុជសាសន៍ខ្មែរក្រ ហម។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា៖ ព្រឹត្តិការណ៍ ទី ៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានឡើយ ដោយសារ នេះគឺជាថ្ងៃដែលប្រជាជនកម្ពុជាប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហម។ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថែមទៀតថា៖ គ្មានថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ គឺទេគ្មានជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានាសព្វថ្ងៃនេះ។ មុននោះ នាថ្ងៃទី ៣ មករា ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៦ នៃទិវាជ័យជំនះលើ របបប្រល័យពុជសាសន៍ខ្មែរក្រហមត្រូវបានរៀបចំឡើងនៅខេត្តស្វាយរៀង កម្ពុជា។ ថ្លែងមតិនៅទី​នេះ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក ម៉ឹង សំផន បានសង្កត់ធ្ងន់ថា៖  កម្ពុជារៀបចំពិធីរំលឹកខួបនេះដោយមានស្មារតីគោរព គឺសំដៅថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវីរជនយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតរបស់ខ្លួនដើម្បីរំដោះប្រទេសកម្ពុជារួចផុតពីរបបប្រល័យ ពុជសាសន៍ការពារនិងនាំមកនូវជីវភាពរស់ នៅសុខសាន្តត្រាណសំរាប់ ប្រជាជនកម្ពុជា៕