គំរោងការណ៍កែទម្រង់រដ្ឋបាលនឹងសន្សុំសំចៃឲ្យប្រជាជនបណ្ដាស្ថាប័នចំនួនទឹកប្រាក់ ៥៧០ ពាន់លានដុង
22/08/2013 07:55
(VOVworld) – ៥៧០ ពាន់លានដុងគឺជាចំនួនទឹកប្រាក់ដែលសន្សំសំចៃបានឲ្យប្រជាជន បណ្ដាស្ថាប័នផ្សេងៗទៀតក្នុងមួយឆ្នាំពេលដែលប្រព័ន្ធព័ត៌មានទទួលនិងដោះស្រាយ សំណើរអំពីការកំណត់បែបបទរដ្ឋបាលនៅក្នុងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ចូលជាសកម្មភាព។

គំរោងការណ៍កែទម្រង់រដ្ឋបាលនឹងសន្សុំសំចៃឲ្យប្រជាជនបណ្ដាស្ថាប័នចំនួនទឹកប្រាក់ ៥៧០ ពាន់លានដុង (Image: Vietnam+) (VOVworld) – ៥៧០ ពាន់លានដុងគឺជាចំនួនទឹកប្រាក់ដែលសន្សំសំចៃបានឲ្យប្រជាជន បណ្ដាស្ថាប័នផ្សេងៗទៀតក្នុងមួយឆ្នាំពេលដែលប្រព័ន្ធព័ត៌មានទទួលនិងដោះស្រាយ សំណើរអំពីការកំណត់បែបបទរដ្ឋបាលនៅក្នុងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ចូលជាសកម្ម ភាព។ក្នុងសិក្ខាសាលាយកមតិចំពោះគំរោងការណ៍បង្កើតប្រព័ន្ធព័ត៌មានដែលបាន ប្រព្រឹត្តទៅ នាថ្ងៃទី ២១ សីហា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀត ណាម លោក Le Hong Son បានឲ្យដឹងថា៖ គំរោងការណ៍នេះឆ្ពោះទៅគោលដៅបង្កើត ប្រព័ន្ធព័ត៌មានអេឡិចត្រូនិកទទួលសំណើរនិងដោះស្រាយរាល់បញ្ហាទាក់ទិនដល់បែប បទរដ្ឋបាលនៅរដ្ឋអំណាចគ្រាប់ជាន់ថ្នាក់ឲ្យសមស្របនឹងតម្រូវការរបស់ការងារកែ ទម្រង់បែបបទរដ្ឋបាល។ គំរោងការណ៍នេះនឹងបង្កលក្ខណៈងាយស្រួលនិងកាត់បន្ថយ ពេលវេលានិងការចំណាយសំរាប់ការស្វែងយល់ខ្លឹមសារគោលនយោបាយការកំណត់ និងបែបបទរដ្ឋបាល។ គំរោងការណ៍ពោលខាងលើនឹងត្រូវបានអនុវត្ត ក្នុងរយៈពេល ៣ ឆ្នាំ (២០១៤-២០១៦) នៅទីក្រុងធំៗចំនួន ៥ និងក្នុងក្រសួងផ្នែក មួយចំនួន៕
Related






