VOV WorldVOV World
គណៈចាត់តាំងមជ្ឃឹមបក្សរបស់វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ
14/06/2012 07:11
នារសៀលថ្ងៃទី ១៣ មិថុនា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្ស កុម្មុយនិស្ត វៀតណាម Nguyen Phu Trong បានទទួលជួបសន្ទនា ជាមួយ គណៈប្រតិភូ ជាន់ខ្ពស់គណៈចាត់តាំងមជ្ឍឹម បក្សប្រជាជនបដិវត្តឡាវ ដឹកនាំដោយប្រធាន គណៈចាត់តាំងមជ្ឃឹមលោក Chansy Phosikham ដែល កំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។
គណៈចាត់តាំងមជ្ឃឹមបក្សរបស់វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ
នារសៀលថ្ងៃទី ១៣ មិថុនា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឃឹម បក្ស កុម្មុយនិស្តវៀតណាម Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូ ជាន់ខ្ពស់គណៈចាត់តាំងមជ្ឍឹមបក្សប្រជាជនបដិវត្តឡាវ ដឹកនាំដោយ ប្រធានគណៈចាត់តាំងមជ្ឃឹមលោក Chansy Phosikham ដែលកំពុងមានដំណើរ ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ អគ្គលេខា Nguyen Phu Trong បាន លើកច្បាស់ថា៖វៀតណាមរួមជាមួយឡាវនឹងធ្វើអស់ពីកំលាំងកាយចិត្តរក្សារនិង ពូនជ្រុំទំនាក់ទំនងសាមគ្គីភាពជាពិសេសវៀតណាម-ឡាវអភិវឌ្ឍន៍លើកំពស់ថ្មីដោយ ឥតឈប់ឈរដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង ២ ដើម្បីសន្តិភាព ស្ថិរភាព កច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ក្នុងតំបន់និងលើសកលលោក។ អគ្គលេខា Nguyen Phu Trong បានស្នើថា៖ គណៈចាត់តាំងនៃបក្សទាំង ២ បន្តគួបផ្សំជិតស្នីទ បង្កើនការផ្លាសប្តូបណ្ដាបញ្ហាទ្រិស្តីនិងការពិតជាក់ស្តែង បទពិសោធន៍ ក្នុងការងារ កសាងបក្សនិងការងារចាត់តាំងកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជួយឧបត្ថម្ភគ្នាទៅវិញ ទៅមកក្នុងការអនុវត្តសេចក្តីសំរេចចិត្តមហាសន្និបាទរបស់បក្សនិមួយៗ គួបផ្សំរៀបចំ ល្អបណ្ដា សកម្មភាពរបស់ “ឆ្នាំសាមគ្គីភាពមិត្តភាព វៀតណាម-ឡាវ ឡាវ-វៀតណាម” រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងពិសេសរវាងប្រទេសទាំង ២ ឲ្យកាន់តែស៊ីជំរៅចែម ទៀត។ រីឯខ្លួនឯងវិញ ប្រធានគណៈចាត់តាំងមជ្ឍឹមបក្ស​​ ប្រជាជនបដិវត្តឡាវ លោក Chansy Phosikham បានអះអាងថា៖ គណៈចាត់តាំងមជ្ឍឹមបក្សប្រជាជន បដិវត្តឡាវនឹងគួប្សំជិតស្និទ ជាមួយគណៈចាត់តាំងមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម ក្នុងការអនុវត្តបណ្ដាការប្រព្រមព្រៀងសហប្រតិបត្តិការរវាងគណៈចាត់តាំងទាំង ២ រួមចំណែកអនុវត្ត សេចក្តីសំរេចចិត្តរបស់មហាសន្និបាទនៃបក្សនិមួយៗ ប្រកបដោយ ជោគជ័យ។នាថ្ងៃដ៏ដែល គណៈប្រតិភូជាន់ខ្ពស់គណៈចាត់តាំងមជ្ឃឹមបក្ស កុម្មុយនិស្តវៀតណាម ដឹកនាំដោយ សមាជិកការិយាល័យនយោបាយ និងជាប្រធាន គណៈចាត់តាំងមជ្ឃឹម លោក To Huy Rua បានជួបចរចារជាមួយ គណៈប្រតិភូជាន់ខ្ពស់ គណៈចាត់តាំង មជ្ឍឹមបក្សប្រជាជនបដិវត្តឡាវ៕  អគ្គលេខា Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយប្រធាន គណៈចាត់តាំងមជ្ឃឹមលោក Chansy Phosikham (Image: TTXVN)