គណៈកម្មាធិការការពារជាតិនិងសន្តិសុខរដ្ឋសភាផ្ដល់មតិអំពីគំរោងច្បាប់ឆ្លងដែន
21/09/2013 08:46
Vovworld-គំរោងច្បាប់ត្រូវទាក់ទងនឹងបញ្ហាថ្មីដែលទាក់ទិនដល់ការបង្កើតសហគមន៍អាស៊ាននា ចុងឆ្នាំ២០១៥

គណៈកម្មាធិការការពារជាតិនិងសន្តិសុខរដ្ឋសភាផ្ដល់មតិអំពីគំរោងច្បាប់ឆ្លងដែន (tamnhin.net) Vovworld-នាព្រឹកថ្ងៃទី២១កញ្ញា គណៈកម្មាធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភាវៀតណាមបានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១២យកមតិអំពី គំរោងច្បាប់ឆ្លងដែនស្នាក់នៅរបស់ជនបរទេសនៅវៀតណាម។ តាមបណ្ដា ដំណាងថា គំរោងច្បាប់ត្រូវទាក់ទងនឹងបញ្ហាថ្មីដែលទាក់ទិនដល់ការបង្កើត សហគមន៍អាស៊ាននាចុងឆ្នាំ២០១៥ដើម្បីធានាសមស្របនឹងកិច្ចសន្យាអន្តរជាតិ និងទំនោរអភិវឌ្ឍន៍របស់ប្រភេទទេសចរណ៍ថ្មី។ ដំណាង Nguyen Thanh Hong បានចាត់ទុកថា៖ “ខ្ញុំស្នើរគណៈតាក់តែងស្រាវជ្រាវបន្ថែម បំពេញបន្ថែមធ្វើយ៉ាងម៉េចកំណត់ ឲ្យបានជាក់ស្ដែងសំរាប់ថ្នាក់ស្រុកឃុំ ក្នុងកិច្ចការគ្រប់គ្រងរដ្ឋអំពីការងារឆ្លងដែន ពិសេសគឺការងារស្នាក់នៅរបស់ជនបរទេសនៅដំបន់របស់ខ្លួន។ តាមរយៈនោះ ពង្រីកបានតួនាទីការទទួលខុសត្រូវរបស់ដំបន់គ្រប់ជាន់ថ្នាក់ ធ្វើល្អការងារឆ្លងដែន ពិសេសគឺគ្រប់គ្រងជនបរទេសនៅដំបន់៕”
Related





