VOV WorldVOV World
គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក “អនុញ្ញាត្តិ”វាយប្រហាស៊ីរី
05/09/2013 10:27
គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអនុម័តលើសេចក្តីសម្រេច​ អនុញ្ញាត្តិឲ្យរដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obamaធ្វើអន្តរាគមន៍យោធានៅស៊ីរី
គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក “អនុញ្ញាត្តិ”វាយប្រហាស៊ីរី
ថ្នាក់ដឹកនាំរបស់រដ្ឋសភាអាមេរិកគាំទ្រការវាយប្រហារទៅលើស៊ីរី  (រូបថតៈ AP) (VOVworld)-នាថ្ងៃទី៤កញ្ញា ដោយសម្លេងគាំទ្រចំនួន១០ សម្លេង ប្រឆំាង ចំនួន៧ គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអនុម័តលើសេចក្តីសម្រេច​ អនុញ្ញាត្តិឲ្យរដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obamaធ្វើអន្តរាគមន៍យោធានៅ ស៊ីរី ដោយមូលហេតុថា រដ្ឋាភិបាលស៊ីរី បានប្រើប្រាស់អាវុធគីមីទៅលើជនស៊ីវិល។ សេចក្តីសម្រេចពោល ខាងលើនឹងបានដាក់ជូនព្រឹទ្ធសភាអាមេរិកដើម្បីសូមការ អនុម័ត។ តាមសេចក្តីសម្រេចចិត្តនេះថា ប្រធានាធិបតី Barack Obama មាន សិទ្ធ បញ្ជាការវាយប្រហាដោយមានការកំណត់ទៅលើគោលដៅយោធា របស់ ស៊ីរីក្នុងរយៈពេល៦០ថ្ងៃ។ សេចក្តីសម្រេចចិត្តនេះ មិនអនុញ្ញត្តិឲ្យប្រើប្រាស់កម្លាំងលើ ដីគោក និងនិយាយច្បាស់ថា សកម្មភាពយោធានេះគឺគោលដៅ គំរាមកំហែង មិនទុកឲ្យស៊ីរីអនុវត្តរាល់ការវាយប្រហាដោយអាវុធគីមីថែមទៀត។         ឆ្លើយតបនឹងអាកប្បកិរិយាពោលខាងលើរបស់ភាគីអាមេរិក អនុរដ្ឋមន្រ្តីការទូត ស៊ីរី លោកFaisal Moqdad នាថ្ងៃទី៤កញ្ញាបានប្រកាសថា ស៊ីរីមានសិទ្ធការពារ ខ្លួនដោយ ខ្លួនឯងនិងវាយកការវាយប្រហាទាំងឡាយ៕