គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកដោះសារអំពីការប្រក្រតីទំនាក់ទំនងជាមួយគុយបា
21/05/2015 11:03
(VOVworld)-ក្នុងកាលៈទេសដែលដំណើរការប្រក្រតី ទំនាក់ទំនងរវាងវ៉ាស៊ីង តោនជាមួយ La Habana ដែល កំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័ស

ឧបនាយករដ្ឋមន្រ្តី ការបរទេស Roberta Jacobson (រូបថត ៖ usnews.com) (VOVworld)-ក្នុងកាលៈទេសដែលដំណើរការប្រក្រតីទំនាក់ទំនងរវាងវ៉ាស៊ីងតោន ជាមួយ La Habana ដែលកំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័សនោះ នាថ្ងៃទី២០ ឧសភា គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក បានធ្វើការដោះសារ អំពីគោលនយោបាយថ្មីសម្រាប់ទំនាក់ទំនងជាមួយគុយបា។ នៅជំនួបដោះសារ ក្រោមប្រធានបទ “ទំនាក់ទំនងអាមេរិកនិងគុយបា ផ្លូវខាងមុខ” ឧបការីរដ្ឋមន្រ្តី ការបរទេសអាមេរិក លោកស្រី Roberta Jacobson បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិក កំពុងរៀបចំផែនការលំអិត សម្រាប់បណ្តាកិច្ចចរចានាពេលអនាគតជាមួយ រដ្ឋាភិបាលគុយបា ដោយបានប្រមូលផ្តុំបង្កើនបណ្តាប្រភេទពាណិជ្ជកម្ម ទូរគមនាគមន៍ សំដៅបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់បណ្តាអង្គភាពអាជីវកម្ម និង ប្រជាពលរដ្ឋ គុយបាផងដែរ។ ដើម្បីសម្រេចបានរាល់ការផ្លាស់ប្តូរនេះ រដ្ឋសភាអាមេ រិកត្រូវ លុបចោលទាំងស្រុងចំពោះបទហ៊ុំព័ទ្ធទៅលើ La Habana៕
Related
More




