VOV WorldVOV World
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីការទូទាត់ថវិការរដ្ឋឆ្នាំ២០១១។
10/04/2013 10:15
VOV-បន្តកម្មវិធីធ្វើការនៃសម័យប្រជុំលើកទី១៧ នាព្រឹកថ្ងៃទី១០មេសា គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមបានផ្ដល់មតិអំពីការទូទាត់ថវិការ រដ្ឋឆ្នាំ២០១១។​
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីការទូទាត់ថវិការរដ្ឋឆ្នាំ២០១១។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីការទូទាត់ថវិការរដ្ឋឆ្នាំ២០១១។         VOV-បន្តកម្មវិធីធ្វើការនៃសម័យប្រជុំលើកទី១៧ នាព្រឹកថ្ងៃទី១០មេសា គណៈ​កម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិអំពីការទូទាត់ថវិការ រដ្ឋឆ្នាំ២០១១។​តាមរបាយការណ៍របស់រដ្ឋាភិបាល ចំនួនប្រាក់ប្រមូលថវិការរដ្ឋ​ឆ្នាំ​ ២០១១គឺជិត៩៧០​លានលានដុង។ ក្នុងនោះការប្រមូលតាមគំរោងរបស់រដ្ឋសភា​ឆ្នាំ២០១១គឺជាង៧២០​លានលានដុង កើន២១,៣%បើប្រៀបនឹងគំរោង។ ប៉ុន្តែ​ តាម​មតិរបស់បណ្ដាសមាជិក​អចិន្ត្រៃយ៍​រដ្ឋាភិបាលថា​ចំនួនប្រមូលថវិការរដ្ឋហួស ខ្ពស់​បើប្រៀបនឹងគំរោង កើន៣ដង​បើប្រៀបនឹងគោលដៅប្រមូលរបស់​រដ្ឋាភិបាល។ ប្រការនេះបានសឲ្យ​ឃើញ​ថា​ការងារបង្កើតគំរោងមិនទាន់ក្ដាប់ជាប់នឹង​ស្ថានភាព ជាក់ស្ដែង បានជិះឥទ្ធិពលទៅលើ​ការងារបញ្ជាណែនាំគ្រប់គ្រង​ថវិការ​រដ្ឋ។ កត្តា ពីផលិតកម្មអាជីវកម្មត្រឹមតែស្រូបយក​ប្រមាណ២០%នៃចំនួនថវិការបង្កើន​ប្រមូល តែប៉ុណ្ណោះ។ ដូច្នេះការប្រមូលថវិការរដ្ឋទោះបី​កើន​ឡើងខ្ពស់ក្តីប៉ុន្តែមិនទាន់​ចាប់ ផ្ដើមពីកំលាំងផ្ទៃក្នុងរបស់ខឿនសេដ្ឋកិច្ចនៅឡើយ។         ទាក់ទិនដល់ការចំណាយថវិការរដ្ឋឆ្នាំ២០១១​ ចំនួនចំណាយថវិការរដ្ឋ​សរុប​តាម​របាយការណ៍របស់រដ្ឋាភិបាលហួសប្រមាណ​៨,៥%បើប្រៀបនឹងការ​គ្រោងទុក​ជា​មុន ភាគ​ច្រើនគឺការបង្កើនចំណាយវិនិយោគអភិវឌ្ឍន៍៕

More