គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៨
14/03/2017 07:02
(VOVworld)-នាព្រឹកថ្ងៃទី១៤មិនា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាបានបើកសម័យប្រជុំលើកទី៨។

ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៧គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថតៈ Trọng Đức/TTXVN) (VOVworld)-នាព្រឹកថ្ងៃទី១៤មិនា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាបានបើកសម័យប្រជុំលើកទី៨។ បានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២២មិនា សម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកនេះនឹងផ្តោតសំខាន់លើ ការងារតាក់តែងច្បាប់។ ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំនឹងចំណាយពេលវេលាមួយ ថ្ងៃសម្រាប់អនុវត្តការសួរដេញដោលនិងឆ្លើយសំណួរសួរដេញដោលរបស់សមាជិក សមាជិកាសភា។ អង្គប្រជុំនឹងផ្តល់មតិលើពង្រាងច្បាប់មួយចំនួន ក្នុងនោះមាន ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមលើប្រការមួយចំនួននៃច្បាប់បណ្តឹងបរិហារច្បាប់ ទេសចរណ៍ (ធ្វើវិសោធនកម្ម) និងច្បាប់ការពារនិងអភិវឌ្ឍន៍ព្រៃឈើ (ធ្វើវិសោធនកម្ម) ជាដើម។ តាមគម្រោង នាថ្ងៃទី២១មិនា អង្គប្រជុំនឹងអនុវត្តសម័យសួរដេញដោល និងឆ្លើយសំណួរសួរដេញដោលរបស់សមាជិក សមាជិកាសភាផងដែរ៕
Related





