គណៈកម្មាធិការអន្តរកូរ៉េបើកកិច្ចប្រជុំលើកទី៣អំពីមណ្ឌលឧស្សាហកម្មKaesong
17/09/2013 08:48
ភាគីទាំងពីរបានពិភាក្សាអំពី យន្តការធ្វើដំណើរទៅវិញទៅមកក្នុងមណ្ឌល នេះ និងផែនការអនុវត្តប្រព័ន្ធកំណត់អត្តសញ្ញាណដោយរលកទូរទស្សន៌ (RFID)
មណ្ឌលឧស្សាហកម្មអន្តរកូរ៉េ Kaesong ត្រូវបានបើកទ្វា (រូបថតៈ AFP/TTXVN) (VOVworld)-នាថ្ងៃទី១៦កញ្ញាកូរ៉េខាងត្បូងនិងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមា នឹតកូរ៉េបានបើកកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការចម្រុះអន្តរកូរ៉េ ទទួលបន្ទុក មណ្ឌលឧស្សាហកម្មរួម Kaesong។ ភាគីទាំងពីរបានពិភាក្សាអំពី យន្តការធ្វើដំណើរ ទៅវិញទៅមកក្នុងមណ្ឌលនេះ និងផែនការអនុវត្តប្រព័ន្ធកំណត់អត្តសញ្ញាណដោយ រលកទូរទស្សន៌ (RFID) និងវិធានការទាក់ទាញវិនិយោគិន អន្តរជាតិក៏ដូចជាបញ្ហា បង្កើតគណៈលេខាធិការសំដៅជួយឧបត្ថម្ភការងារឲ្យគណៈកម្មាធិការពោល ខាងលើផងដែរ។ បញ្ចប់សម័យប្រជុំ ភាគីទាំងពីរឯកភាព ត្រៀមរៀបចំសម័យប្រជុំដោយ ផ្តោតទៅលើបញ្ហាបង្កើតគណៈលេខាធិការអចិន្រ្តៃយ៌ និងរៀបចំពិធីឧទ្ទេសនាម សម្រាប់វិនិយោគិនបរទេសក្នុងថ្ងៃទី២៤កញ្ញានិង៣១តុលាខាងមុខ៕
Related






