VOV WorldVOV World
គណៈកម្មាធិការសភាអឺរ៉ុបនឹងធ្វើស៊ើបអង្គើតស៊ីជំរៅថែមទៀតរៀងហេតុ Snowden
10/01/2014 08:34
(VOVworld) – នាថ្ងៃទី ៩ មករា គណៈកម្មាធិការស៊ីវិល សេរីចំណុះសភាអឺរ៉ុប (EP) បានអនុម័តលើផែនការរៀបចំ ការផ្លាស់ប្តូរជាមួយអតីតចារបុរសរបស់ ទីភ្នាក់ងារស៊ើបការ ណ៍កណ្តាលអាមេរិក (CIA) Edward Snowden ។
គណៈកម្មាធិការសភាអឺរ៉ុបនឹងធ្វើស៊ើបអង្គើតស៊ីជំរៅថែមទៀតរៀងហេតុ Snowden
ប្រទេសជាសមាជិក EP ជាច្រើនបានទាមទាឲ្យ EU មានកាយ វិការរឹងមាំចំពោះវ៉ាស៊ីងតោន (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៩ មករា គណៈកម្មាធិការស៊ីវិលសេរីចំណុះសភាអឺរ៉ុប (EP) បានអនុម័តលើផែនការរៀបចំការផ្លាស់ប្តូរជាមួយអតីតចារបុរសរបស់ទីភ្នាក់ងារ ស៊ើបការណ៍កណ្តាលអាមេរិក (CIA) Edward Snowden ដែលជាមុខ សញ្ញាបាន លួចព័ត៌មានសំងាត់ដែលអាមេរិកធ្វើចារកម្មតាមទូរស័ព្ទចំពោះថ្នាក់ដឹកនាំ សហភាពអឺរ៉ុប (EU) ។ ការផ្លាស់ប្តូរនេះនឹងត្រូវបានដំណើរការ តាមសន្និសីទ ទូរទស្សន៍ពីរុស្ស៊ីដែល លោក Snowden កំពុងភៀសខ្លួនជាបណ្តោះអាសន្ន។ ប្រទេសជាសមាជិក EP ជាច្រើនបានទាមទាឲ្យ EU មានកាយ វិការរឹងមាំចំពោះ វ៉ាស៊ីងតោន ក្នុងនោះ មានការព្រមមានបញ្ឈប់វង់ចរចារអំពី កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងអាមេរិកនិង EU។ ប៉ុន្តែ ប្រទេស EU មួយចំនួននៅ សង្ស័យអំពីគំនិតរបស់ Snowden ក្នុងការលួចព័ត៌មាននេះ។ EP នឹងបន្តបោះឆ្នោត អំពីការផ្តើមគំនិតរបស់គណៈកម្មាធិការស៊ីវិលសេរីនាខែកុម្ភៈ ខាងមុខតទៅទៀត៕