VOV WorldVOV World
គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមជួបធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen
19/08/2013 12:07
(VOVworld) – នាព្រឹកថ្ងៃទី ១៩ សីហា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak (ភាគកណ្ដាលវៀតណាម) គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានជួបធ្វើការជាមួយ គណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen
គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមជួបធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក  Vuong Dinh Hue (Image: Vietnam+) (VOVworld) – នាព្រឹកថ្ងៃទី ១៩ សីហា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak (ភាគកណ្ដាលវៀតណាម) គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានជួបធ្វើការជាមួយ គណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen ក្រោយរយៈពេល ៥ ឆ្នាំ អនុវត្ត សេចក្តីសម្រេចចិត្តលេខ ២៦ របស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១០ អំពីបញ្ហាកសិកម្ម-កសិករ-ជនបទនៅបណ្ដាខេត្ត Tay Nguyen ។ ថ្លែងមតិក្នុងជំនួប ធ្វើការ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Vuong Dinh Hue បានឲ្យដឹងថា៖ “រូបសណ្ឋានណាសំរាប់ប្រជាកសិករមានកម្មសិទ្ធិដីធ្លីគឺបញ្ហាសំខាន់បំផុត។ ក្នុង សេចក្តី​សម្រេចចិត្តរបស់ការិយាល័យនយោបាយបានឲ្យដឹងថា៖ ប្រមូលផ្តុំដោះ ស្រាយជាសារវ័ន្ធបញ្ហាដីធ្លីជាពិសេសគឺបញ្ហាដីធ្លីសំរាប់ជនរួមជាតិជាជនជាតិ ភាគតិច៕”