គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបក្សត្រូវពង្រីកតួនាទីនៃស្ថាប័នពិគ្រោះយោបល់យុទ្ធសាស្ត្ររបស់បក្ស
11/01/2014 09:01
(VOVworld) – បក្សកម្មុយនិស្តវៀតណាមគឺជាបក្សកាន់ អំណាចដែល ដឹកនាំគ្រប់វិស័យក្នុងជីវភាពរស់នៅសង្គម ក្នុងនោះសេដ្ឋកិច្ចដើរតួនាទីស្នូល។

អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (Image: Vietnam+) (VOVworld) – ថ្លែងមតិក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបក្ស នាថ្ងៃទី ១១ មករា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ បក្សកម្មុយនិស្តវៀតណាមគឺជាបក្សកាន់អំណាចដែលដឹកនាំ គ្រប់វិស័យក្នុងជីវភាពរស់នៅសង្គមក្នុងនោះសេដ្ឋកិច្ចដើរតួនាទីស្នូល។ ដើម្បី អនុវត្តភារកិច្ចនេះបក្សត្រូវមានគណៈកម្មាធិការពិគ្រោះយោបល់អំពីសេដ្ឋកិច្ច សង្គមសំដៅនាំចេញគោលមាការណ៍និងគោលនយោបាយខាងម៉ាក្រូសេដ្ឋកិច្ច សង្គម។ អគ្គលេខា Nguyen Phu Trong បានស្នើថា៖ នាពេលខាងមុខ គណៈកម្មា ធិការសេដ្ឋកិច្ចមជ្ឈឹមបន្តដើរតួនាទីសំខាន់របស់ខ្លួន ហើយអនុវត្តល្អបណ្ដាភារកិច្ច ស្រាវជ្រាវត្រួតពិនិត្យ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមត្រូវប្រមូល ផ្តុំទៅលើភារកិច្ចសំខាន់ចំនួន ២ គឺ៖ ចូលរួមការបូកសរុប ៣០ ឆ្នាំ នៃ ការផ្លាស់ប្តូរថ្មី និងការត្រៀមរៀបចំឲ្យឯកសារមហាសន្និបាតលើកទី ១២ របស់បក្ស។គណៈកម្មាធិការ សេដ្ឋកិច្ចបន្តកសាងជួរកម្មាភិបាលអ្នកជំនាញការជួរមុខលើ វិស័យសេដ្ឋកិច្ចតទៅទៀត៕
Related






