គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅឡាវ
03/02/2015 09:03
(VOVworld) –នាព្រឹកថ្ងៃទី ២ កុម្ភៈ អចិន្ត្រៃយ៍ គណៈលេខា និងជាឧបនាយរដ្ឋមន្ត្រីឡាវ លោក Bounnhang Volachit បាន ទទួល ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការ មជ្ឈឹមនិងអធិការកិច្ចរដ្ឋាភិបាលវៀតណាមដឹកនាំដោយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម លោក Mai The Duong ដែលកំពុងមាន ដំណើទស្សនកិច្ចនៅឡាវ។

គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅឡាវ (Image: baotintuc.vn) (VOVworld) –នាព្រឹកថ្ងៃទី ២ កុម្ភៈ អចិន្ត្រៃយ៍ គណៈលេខានិងជាឧបនាយរដ្ឋមន្ត្រីឡាវ លោក Bounnhang Volachit បានទទួល ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈ កម្មាធិការមជ្ឈឹមនិងអធិការកិច្ចរដ្ឋាភិបាលវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម លោក Mai The Duong ដែលកំពុងមានដំណើទស្សន កិច្ចនៅឡាវ។ ក្នុងជំនួបនេះ លោក Mai The Duong បានជូនដំណឹង របាយការណ៍អំពី លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់ក្រុមការងារគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈឹមបក្សកម្មុយនិស្តវៀតណាម ក៏ដូចជា លទ្ធផលនៃការសន្ទនារវាង គណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹមនិងអធិការកិច្ចរដ្ឋាភិបាលវៀតណាមជាមួយកណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សនិងអគ្គអធិការកិច្ចរដ្ឋាភិបាលឡាវ។ ទន្ទឹមនឹងនោះ ភាគីទាំង ២ បានឯកភាពបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារត្រួតពិនិត្យ សំដៅ អនុវត្តល្អកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំង ២ ៕
Related
More




