VOV WorldVOV World
គណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិចទៅជូនពរបុណ្យចូលឆ្នាំថ្មីជនរួមជាតិខ្មែរនៅខេត្ត Hau Giang
15/04/2015 07:55
(VOVworld) - នាថ្ងៃទី១៤ មេសា ជាថ្ងៃដំបូងនៃឆ្នាំថ្មី របស់ជនរួមជាតិខ្មែរ ក្រុមការងារ នៃគណៈកម្មការ ទទួលបន្ទុកតំបន់ Nam Bo ខាងលិច រួមជាមួយតំណាង នៃគណៈ កម្មាធិការជនជាតិរបស់រដ្ឋសភានិងបញ្ជាការ ដ្ឋានយោធាភូមិភាគទី៩ បានទៅសាកសួរ សុខទុក្ខនិងប្រគល់អំណោយជូនបណ្ដាព្រះសង្ឃនិង ជនរួមជាតិខ្មែរនៅវត្តមួយចំនួននៅស្រុក Vi Thuy និងទីក្រុង Vi Thanh ក្នុងខេត្ត Hau Giang
គណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិចទៅជូនពរបុណ្យចូលឆ្នាំថ្មីជនរួមជាតិខ្មែរនៅខេត្ត Hau Giang
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang ប្រគល់អំណោយជូនព្រះមហាថេរៈ Ly Ve (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី១៤ មេសា ជាថ្ងៃដំបូងនៃឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ ក្រុមការងារ នៃគណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិច រួមជាមួយតំណាងនៃគណៈ កម្មាធិការជនជាតិរបស់រដ្ឋសភានិងបញ្ជាការដ្ឋានយោធាភូមិភាគទី៩ បានទៅសាក សួរ សុខទុក្ខនិងប្រគល់អំណោយជូនបណ្ដាព្រះសង្ឃនិងជនរួមជាតិខ្មែរនៅវត្តមួយ ចំនួននៅស្រុក Vi Thuy និងទីក្រុង Vi Thanh ក្នុងខេត្ត Hau Giang ភាគខាងត្បូងវៀត ណាម។តាម ព្រះមហាថេរៈ Ly Ve ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ ខេត្ត Hau Giangថា ជនរួមជាតិខ្មែរ នៅខេត្តទទួលបុណ្យចូលឆ្នាំថ្មីជាមួយក្ដីសប្បាយ រីករាយជាច្រើន ដោយបានរដ្ឋអំណាច យកចិត្តទុកដាក់ ថែទាំអំពីជីវភាពរស់នៅ ទាំងខាងសម្ភារៈនិងស្មារតី។ជនរួមជាតិខ្មែរប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព បណ្ដាប្រភពទុន ដីផលិតកម្ម ដើមឈើ សត្វពូជដោយរដ្ឋជួយឧបត្ថម្ភដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ឈានទៅ រួចផុតពីភាពក្រីក្រ។វត្តពុទ្ធសាសនាមហា យានិកាយខ្មែរចំនួន១៥នៅខេត្ត Hau Giang សុទ្ធតែត្រូវបានបង្កលក្ខណៈងាយ ស្រួលដើម្បីបើកវគ្គបង្រៀនភាសាវៀតណាម-ខ្មែរសំរាប់កូនចៅក្នុងតំបន់ រួមចំ ណែកអភិរក្សជីវភាពរស់នៅខាងវប្បធម៌និង អភិវឌ្ឍន៍អប់រំក្នុងសហគមន៍ជនរួម ជាតិខ្មែរ៕