គណៈបក្ស SNP នៅប្រដេញតាមដំណើរការស្ទង់មតិអំពីឯករាជ្យនៅ Scotland
31/05/2017 10:49
(VOVWORLD) - ចំណុចលេចធ្លោក្នុងកម្មវិធីធ្វើសកម្មភាពក្នុងការបោះឆ្នោតនៅអង់គ្លេសនៃគណៈបក្សជាតិ Scotland (SNP) គឺអំពាវនាវឲ្យប្រជាជន Scotland ដំណើរការស្ទង់មតិលើកទី ២ ស្តីអំពីឯករាជ្យបន្ទាប់ពីដំណើរការចរចារអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit បានបញ្ចប់។
គណៈបក្ស SNP នៅប្រដេញតាមដំណើរការស្ទង់មតិអំពីឯករាជ្យនៅ Scotland (VOVWorld) – ចំណុចលេចធ្លោក្នុងកម្មវិធីធ្វើសកម្មភាពក្នុងការបោះឆ្នោតនៅអង់គ្លេសនៃគណៈបក្សជាតិ Scotland (SNP) គឺអំពាវនាវឲ្យប្រជាជន Scotland ដំណើរការស្ទង់មតិលើកទី ២ ស្តីអំពីឯករាជ្យបន្ទាប់ពីដំណើរការចរចារអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit បានបញ្ចប់។ ថ្លែងមតិប្រកាសកម្មវិធីធ្វើសកម្មភាពក្នុងការបោះឆ្នោតរបស់ SNP នៅទីក្រុង Perth នាថ្ងៃទី ៣០ ឧសភាប្រធានគណៈបក្ស SNP លោកស្រី Nicola Sturgeon បានប្រកាសថា៖ ការស្ទង់មតិស្តីអំពីខឿនឯករាជ្យរបស់ Scotland នឹងប្រព្រឹត្តទៅដល់ពេលណាការចរចារអំពី Brexit ត្រូវបានសម្រេច។ តាមលោកស្រី Nicola Sturgeon បានឲ្យដឹងថា៖ អនាគតរបស់ Scotland ត្រូវសម្រេចបានដោយប្រជាជន Scotland នាបច្ចុប្បន្ន មានបញ្ហាជាច្រើនទាក់ទិនដល់ Brexit អ្នកបោះឆ្នោត Scotland ត្រូវប្រតិបត្តិតាម សេចក្តីសម្រេចពីរដ្ឋសភានិងរដ្ឋាភិបាលកណ្ដាលនៃចក្រភាពអង់គ្លេសនិងអៀកឡង់ខាងជើង ទោះបីជាគេមិនពេញចិត្តក្តី៕
Related






