VOV WorldVOV World
គណៈបក្ស Syriza ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតសកលនៅក្រិក
21/09/2015 10:24
(VOVworld) – លទ្ធផលជាផ្លូវការបានសឲ្យឃើញថា៖ គណៈបក្សឆ្វេងនិយម Syriza ដឹកនាំដោយលោក Alexis Tsipras ដណ្តើមបានជ័យជំនះក្នុងការ បោះឆ្នោតរដ្ឋសភា មុនកាលកំណត់នៅក្រិកដោយមានសម្លេងគាំទ្រ ៣៥,៥៤% បើប្រៀបនឹង ២៨,០៧% នៃសម្លេងគាំទ្រដែលគណៈបក្ស ប្រឆាំងថ្មី ទទួលបាន។
គណៈបក្ស Syriza ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតសកលនៅក្រិក
គណៈបក្ស Syriza ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតសកលនៅក្រិក (Image: VNA) (VOVworld) – លទ្ធផលជាផ្លូវការបានសឲ្យឃើញថា៖ គណៈបក្សឆ្វេងនិយម Syriza ដឹកនាំដោយលោក Alexis Tsipras ដណ្តើមបានជ័យជំនះក្នុងការបោះ ឆ្នោតរដ្ឋសភាមុនកាលកំណត់នៅក្រិកដោយមានសម្លេងគាំទ្រ ៣៥,៥៤% បើប្រៀបនឹង ២៨,០៧% នៃសម្លេងគាំទ្រដែលគណៈបក្សប្រឆាំងថ្មី ទទួល បាន។ បន្ទាប់ពីលទ្ធផលជាផ្លូវការដែលត្រូវបានប្រកាស លោក Alexis Tsipras  បានទទួលស្គាល់ព័ត៌មានថា៖ គណៈបក្ស Syriza នឹងចងសម្ព័ន្ធជាថ្មីម្តងទៀត ជាមួយគណៈបក្សជនក្រិកឯករាជ្យ (ANEL) តាមលទ្ធិជាតិនិយម។ ក្នុងពេល  នោះ មេដឹកនាំ  ANEL លោក Panos Kammenos បានឲ្យដឹងថា៖ លោកនឹង  ជួបធ្វើការជាមួយលោក Tsipras អំពីបញ្ហានេះ។ ក៏ប៉ុន្តែ សម្ព័ន្ធភាព Syriza –  ANEL អាចដណ្តើមបានអាសនៈចំនួន ១៥៥ ក្នុងចំណោមអាសនៈចំនួន ៣០០ នៅរដ្ឋសភាតែប៉ុណ្ណោះ៕ 

More