VOV WorldVOV World
គណៈបក្សជនកម្មុយនិស្តរុស្ស៊ីថ្កោលទោសទង្វើរំលោភច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត
05/06/2014 08:53
(VOVworld) – ក្នុងសេចក្តីថ្លែងការជាផ្លូវការស្តីអំពីស្ថានភាព នៅសមុទ្រខាងកើត នាថ្ងៃទី ៤ មិថុនា គណៈបក្សជនកម្មុយនិស្ត រុស្ស៊ីបានសម្តែងការព្រួយបារម្ភដ៏ជ្រាល ជ្រៅចំពោះស្ថានភាពនៅ សមុទ្រខាងកើត ហើយថ្កោលទោសយ៉ាងខ្លាំងក្លាទង្វើរំលោភ ច្បាប់ អន្តរជាតិរបស់ចិន ក៏ដូចជា គោលជំហររបស់ចិនក្នុងការប្រតិបត្តិ នៅសមុទ្រ ខាងកើតផងដែរ។
គណៈបក្សជនកម្មុយនិស្តរុស្ស៊ីថ្កោលទោសទង្វើរំលោភច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត
គណៈបក្សជនកម្មុយនិស្តរុស្ស៊ីថ្កោលទោសយ៉ាងខ្លាំងក្លាទង្វើរំលោភច្បាប់អន្តរជាតិរបស់ចិននៅ សមុទ្រខាងកើត (Image: Vietnam+) (VOVworld) – ក្នុងសេចក្តីថ្លែងការជាផ្លូវការស្តីអំពីស្ថានភាពនៅសមុទ្រខាងកើត នាថ្ងៃទី ៤ មិថុនា គណៈបក្សជនកម្មុយនិស្តរុស្ស៊ីបានសម្តែងការព្រួយបារម្ភដ៏ជ្រាល ជ្រៅចំពោះស្ថានភាពនៅសមុទ្រខាងកើត ហើយថ្កោលទោសយ៉ាងខ្លាំងក្លាទង្វើ រំលោភ ច្បាប់អន្តរជាតិរបស់ចិន ក៏ដូចជា គោលជំហររបស់ចិនក្នុងការប្រតិបត្តិនៅ សមុទ្រ ខាងកើតផងដែរ។ តាមរយៈសេចក្តីថ្លែងការពោលខាងលើ គណៈបក្សជន កម្មុយនិស្ត រុស្ស៊ីបានសម្តែងការគាំទ្រជាផ្លូវការចំពោះវៀតណាម។ នៅទីក្រុង Sydney  នាថ្ងៃទី ៤ មិថុនា នាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី លោក Tony Abbott បានប្រកាសថា៖ ប្រទេសនេះ ប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះទង្វើខុសច្បាប់ដោយឯកតោភាគីរបស់ ចិនលើសមុទ្រ ខាងកើតនិងសមុទ្រ​ Hoa Tung។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី ក៏បានអះអាង ថា៖ បណ្ដាសេចក្តីថ្លែងការស្តីអំពីអធិបតេយ្យភាពត្រូវដោះស្រាយ ដោយសន្តិវិធីនិង ប្រតិបត្តិតាមច្បាប់អន្តរជាតិ។ សេចក្តីថ្លែងការបស់នាយករដ្ឋមន្ត្រី  Tony Abbott ត្រូវបាននាំចេញក្នុងកាលៈទេសៈភាពតានតឹងកំពុងឡើងជណ្តើរក្នុង តំបន់ ដោយមាន ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ នៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ក៏ដូចជា ខ្សែអណ្តាតគោររបស់ចិនដែលស្រូប យក ៩០% ទំហ៊ំសមុទ្រខាងកើត៕