VOV WorldVOV World
គណៈបក្សប្រជាជនកម្ពុជាបិទបញ្ចប់សន្និបាតលើកទី ៣៩
11/01/2016 09:42
(VOVworld) – សន្និបាតលើកទី ៣៩ នៃគណៈបក្ស ប្រជាជនកម្ពុជា (CPP) បានបិទបញ្ចប់ នារសៀលថ្ងៃ ទី ១០ មករា ក្រោយរយៈពេល ២ ថ្ងៃធ្វើការ ក្រោមការ ធ្វើអធីបតីរបស់ប្រធានគណៈបក្ស CPP និងជានាយក រដ្ឋមន្ត្រីរាជរដ្ឋាភិ បាលកម្ពុជា សម្តេច តេជោ ហ៊ុន សែននិងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន។
គណៈបក្សប្រជាជនកម្ពុជាបិទបញ្ចប់សន្និបាតលើកទី ៣៩
គណៈបក្សប្រជាជនកម្ពុជាបិទបញ្ចប់សន្និបាតលើកទី ៣៩ (Image: VNA) (VOVworld) – សន្និបាតលើកទី ៣៩ នៃគណៈបក្សប្រជាជនកម្ពុជា (CPP) បានបិទបញ្ចប់ នារសៀលថ្ងៃទី ១០ មករា ក្រោយរយៈពេល ២ ថ្ងៃធ្វើការ ក្រោមការធ្វើអធីបតីរបស់ប្រធានគណៈបក្ស CPP  និងជានាយករដ្ឋមន្ត្រីរាជ រដ្ឋាភិ បាលកម្ពុជា សម្តេច តេជោ ហ៊ុន សែននិងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន។ សន្និបាតលើកនេះបានអនុម័តលើរបាយការណ៍ស្តីពី ស្ថានភាពនិងការងារ របស់គណៈបក្សនាឆ្នាំ ២០១៥ និងទិសដៅភារកិច្ចក្នុង ឆ្នាំ ២០១៦ ក្នុងនោះ សង្កត់ ធ្ងន់ទៅលើការគាំទ្រទាំងស្រុងចំពោះការខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយនិង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ដោះស្រាយល្អបញ្ហាព្រំដែន ជាមួយប្រទេសជិតខាងនានា។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា៖ សេដ្ឋកិច្ច កម្ពុជាទទួលបានសមិទ្ធិលេចធ្លោដោយកំណើនសេដ្ឋកិច្ចទទួល បាន ៧% ក្នុងឆ្នាំ ២០១៥។ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរពីប្រទេសក្រីក្រ ដែលមានចំណូលទាបទៅជាប្រទេសមានចំណូលក្រោមមធ្យម៕​

More