គណៈប្រតិភូ Duma ជាតិរុស្ស៊ីមកបំពេញទស្សនកិច្ចនៅខេត្ត Ba Ria-Vung Tau
25/12/2013 12:09
Vovworld-គណៈប្រតិភូ Duma ជាតិរុស្ស៊ី ដឹកនាំដោយអនុប្រធានទីមួយលោក Ivan Ivanovich Melnikov នាថ្ងៃទី២៥ធ្នូបានមកបំពេញទស្សនកិច្ចនៅខេត្ត Ba Ria-Vung Tau។

អនុប្រធានទីមួយ Duma ជាតិរុស្ស៊ីលោក Ivan Ivanovich Melnikov ក្នុងពិធីទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ̣(chinhphu.vn) Vovworld-គណៈប្រតិភូ Duma ជាតិរុស្ស៊ី ដឹកនាំដោយអនុប្រធានទីមួយលោក Ivan Ivanovich Melnikov នាថ្ងៃទី២៥ធ្នូបានមកបំពេញទស្សនកិច្ចនៅខេត្ត Ba Ria- Vung Tau។ នៅពិធីជួបធ្វើការ លោក Nguyen Hong Linh លេខារងគណៈកម្មាធិការ បក្សនិងជាប្រធានគណៈកម្មាធិការខេត្ត Ba Ria-Vung Tau បានរាយការណ៍ជាមួយ គណៈប្រតិភូអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅដំបន់។ តាមលោក Nguyen Hong Linh ថា គិតមកដល់ឥឡូវនេះ ខេត្ត Ba Ria-Vung Tau បានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាសហប្រតិបត្តិការជាមួយរដ្ឋអំណាចដំបន់ចំនួន៣របស់ រុស្ស៊ីរួមមាន ទីក្រុង Rostov Na Dony, Sverdlovsk និងដំបន់ស្វ័យយ័ត្ន Nenetshiy។ កិច្ច សហប្រតិបត្តិការវិនិយោគរវាងខេត្ត Ba Ria-Vung Tau និងសហព័ន្ធរុស្ស៊ីបានអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា ក្នុងនោះសាជីវកម្មប្រេងឧស្ម័នវៀតណាម-រុស្ស៊ី vietsovpetro ក្លាយទៅ ជានិមិត្តរូបឲ្យកិច្ចសហប្រតិបត្តិការជោគជ័យរវាងប្រទេសទាំងពីរ។ លោក Nguyen Hong Linh បានសង្កត់ធ្ងន់ថា ខេត្ត Ba Ria-Vung Tau ជានិច្ចកាលយកចិត្តទុកដាក់បង្ក លក្ខណៈងាយស្រួលសំរាប់ពលរដ្ឋរុស្ស៊ីកំពុងរស់នៅធ្វើការទេសចរណ៍នៅដំបន់៕
Related
More




