គណៈប្រតិភូកម្មាភិបាលនៃកងយោធពលខេមរៈ ភូមិន្ទបានសម្រេចការហ្វឹកហាត់នៅវៀតណាម
05/06/2014 10:40
(VOVworld) – នាព្រឹកថ្ងៃទី ៥ មិថុនា គណៈប្រតិភូកម្មាភិបាល នៃកងយោធពលខេមរៈ ភូមិន្ទបានសម្រេចរយៈពេល ១ ខែហ្វឹកហាត់ជំនាញប្រវត្តិសាស្ត្រយោធានៅវិទ្យាស្ថាន ប្រវត្តិសាស្ត្រយោធាវៀតណាមចំណុះយោធភូមិភាគ ទី ៤។

ពិធីជំរៀបលាគណៈប្រតិភូកម្មាភិបាលនៃកងយោធពលខេមរៈ ភូមិន្ទ (Image: baomoi.com) (VOVworld) – នាព្រឹកថ្ងៃទី ៥ មិថុនា គណៈប្រតិភូកម្មាភិបាលនៃកងយោធពលខេមរៈ ភូមិន្ទបានសម្រេចរយៈពេល ១ ខែហ្វឹកហាត់ជំនាញប្រវត្តិសាស្ត្រយោធានៅវិទ្យាស្ថាន ប្រវត្តិសាស្ត្រយោធាវៀតណាមចំណុះយោធភូមិភាគ ទី ៤។ ក្នុងពិធីជំរៀបលា ឧត្តម សេនីត្រី Vu Quang Dao និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម បានប្រគល់អំណោយរបស់ក្រសួងការពារប្រទេសវៀតណាមសំរាប់វិទ្យាស្ថានប្រវត្តិ សាស្ត្រកងយោធពលខេមរៈភូមិន្ទដែលមានតំលៃជាង ៣០០ លានដុង។ តាងនាម គណៈប្រតិភូកម្ពុជា ប្រធានវិទ្យសាស្ថានប្រវត្តិសាស្ត្រកម្ពុជា ឧត្តមសេនីទោ ពិន ស៊ី ថុល បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានបង្កលក្ខណៈងាយស្រួលសំរាប់កម្មាភិបាលនៃកងយោធពលខេមរៈភូមិន្ទ ទៅរៀនសូត្រនិងស្រាវជ្រាវប្រវត្តិសាស្ត្រយោធា៕
Related





