VOV WorldVOV World
គណៈប្រតិភូនាយកដ្ឋានបុគ្គលិកនៃក្រសួងការពារជាតិកម្ពុជាអញ្ជើញមកទស្សនកិច្ចវៀតណាម
25/06/2014 06:51
(VOVworld)-នារសៀលថ្ងៃទី២៤មិថុនា នៅទីក្រុង ហាណូយ (វៀតណាម) ឧត្តម សេនីយ៍ទោ Mai Quang Phan សមាជិកមជ្ឈឹមបក្ស
គណៈប្រតិភូនាយកដ្ឋានបុគ្គលិកនៃក្រសួងការពារជាតិកម្ពុជាអញ្ជើញមកទស្សនកិច្ចវៀតណាម
ទិដ្ឋភាពនៃជំនួបសន្ទនា (រូបថតៈ​ TTXVN) (VOVworld)-នារសៀលថ្ងៃទី២៤មិថុនា នៅទីក្រុងហាណូយ (វៀតណាម) ឧត្តម សេនីយ៍ទោ Mai Quang Phan សមាជិកមជ្ឈឹមបក្ស  និងជាអនុប្រធានអគ្គស្នងការ នយោបាយកងទ័ពប្រជាជនវៀតណាម បានទទួលជួបជាមួយឧត្តមសេនីយ៍ទោ ខៀវ សាផាត នាយករងនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិកម្ពុជាក្នុងឱកាស មកបំពេញទស្សនកិច្ចការងារនៅវៀតណាម។​ក្នុងជំនួបនេះ ឧត្តមសេនីយ៍​ទោ Mai Quang Phan បានសង្កត់ធ្ងន់ថា ដោយមនោសញ្ចេតនាមុនក៏ដូចជា ក្រោយ កងទ័ពនិងប្រជាជនវៀតណាម ជានិច្ចកាលមានបំណងថា កងទ័ព និង ប្រជាជន នៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បន្តសម្តែងនូវឆន្ទៈ និងការប្តេជ្ញា ប្រយុទ្ធប្រឆាំងនឹងឧបាយកលធ្វើបំបែកបំបាក់ចំណងសាមគ្គីភាពរបស់អានុភាព អមិត្ត រួមគ្នាកសាងមាតុប្រទេសឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក​ Mai Van Phan ក៏បានថ្លែងអំណគុណចំពោះកម្ពុជាក្នុងការឡើងសម្លេងប្រឆាំងជំទាស់ ការ ដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ព្រមទាំងស្នើថា នាពេលខាងមុខ កម្ពុជា បន្តមានសម្លេងរួមជាមួយប្រជាជនវៀតណាម និងសហគមន៍អន្តរជាតិ​តស៊ូ ជាមួយអំពើខុសឆ្គងរបស់ចិន៕