គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី
14/09/2016 08:22
(VOVworld)-ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣កញ្ញា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជន មជ្ឈឹម

(VOVworld)-ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣កញ្ញា គណៈប្រតិភូបក្សកុម្មុយនិស្ត វៀតណាម ដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការ ចលនាប្រជាជន មជ្ឈឹម បានទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី។ គណៈ ប្រតិភូបានជួបសម្តែងការ គួរសមថ្នាក់ដឹកនាំគណៈបក្សកុម្មុយនិស្តរុស្ស៊ី គណៈបក្ស “រុស្ស៊ីឯកភាព” និងជួបធ្វើ ការជាមួយក្រសួងយុត្តិធម៌រុស្ស៊ី សមា គមរុស្ស៊ី-វៀតណាមនិងសមាគមអតីតយុទ្ធជន រុស្ស៊ីដែលធ្លាប់ចូលរួមការប្រ យុទ្ធនៅវៀតណាមផងដែរ។ ប្រធានគណៈបក្សកុម្មុយនីស្តរុស្ស៊ីទទួលស្វាគមន៍ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai ក្នុងជំនួបជាមួយលោក Ziuganov ប្រធានគណៈបក្សកុម្មុយនីស្តរុស្ស៊ី ភាគី ទាំងពីរ បានពិភាគ្សាលើវិធានការបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីនិងលើក កំពស់ប្រសិទ្ធិ ភាពនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនាពេលខាងមុខ។ នៅក្នុងជំនួបជាមួយលេខារងនៃក្រុមប្រឹក្សាបក្សទាំងមូក “រុស្ស៊ីឯកភាព” លោក Gieleznhiac ភាគីទាំងពីរបានផ្លាស់ប្តូរមតិលើការងាររៀបចំនិងកសាងបក្ស នៅប្រទេស នីមួយៗ រួមចំណែកជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ វិស័យរវាងវៀតណាម ជាមួយរុស្ស៊ី។ ក្នុងបណ្តាការជួបសំណេះសំណាលក្នុងឱកាសនៃដំណើរទស្សនកិច្ចរុស្ស៊ី លើក នេះ លោកស្រី Truong Thi Mai ក៏បានជូនដំណឹងជាមួយមជ្ឈដ្ឋានអ្នកនយោ បាយនិង មិត្តភក្តិរុស្ស៊ីអំពីស្ថានភាពនៅវៀតណាមនាពេលថ្មីៗនេះ ទស្សនៈរបស់ វៀតណាមចំ ពោះបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗក្នុងនោះមានបញ្ហាសមុទ្រខាង កើត។ អតីត យុទ្ធជននិងសមាជិកសមាគមមិត្តភាពរុស្ស៊ី-វៀតណាមសុទ្ធតែបាន សម្តែងការ គាំទ្រនូវទស្សននិងគោលជំហរបស់វៀតណាមក្នុងការដោះស្រាយ បញ្ហាសមុទ្រខាង កើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអ.ស.ប ស្តី ពីច្បាប់សមុទ្រឆ្នាំ១៩៨២៕
Related





