VOV WorldVOV World
គណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ Geneva ផ្ញើកំណត់ទូតលើកទី ២ ប្រឆាំងទង្វើរបស់ចិន
06/06/2014 06:59
(VOVworld) – នាថ្ងៃទី ៥ មិថុនា គណៈប្រតិភូអចិន្ត្រៃយ៍ របស់វៀតណាមប្រចាំនៅ អ.ស.ប. អង្គការពាណិជ្ជកម្ម ពិភពលោកនិងបណ្តាអង្គការអន្តរជាតិផ្សេងៗនៅទីក្រុង Geneva ស្វីស បានផ្ញើកំណត់ទូតលើកទី ២ ដល់អង្គទូត នៃបណ្តាប្រទេសផ្សេងៗប្រចាំនៅទីក្រុង Geneva និង បណ្តាអង្គការអន្តរជាតិនៅស្វីស
គណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ Geneva ផ្ញើកំណត់ទូតលើកទី ២ ប្រឆាំងទង្វើរបស់ចិន
គណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ Geneva ផ្ញើកំណត់ទូតលើកទី ២ ប្រឆាំងទង្វើរបស់ចិន (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៥ មិថុនា គណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ អ.ស.ប. អង្គការពាណិជ្ជកម្មពិភពលោកនិងបណ្តាអង្គការអន្តរជាតិផ្សេងៗនៅ ទីក្រុង Geneva ស្វីស បានផ្ញើកំណត់ទូតលើកទី ២ ដល់អង្គទូតនៃបណ្តាប្រទេស ផ្សេងៗប្រចាំនៅទីក្រុង Geneva និងបណ្តាអង្គការអន្តរជាតិនៅស្វីសដើម្បីជូន ដំណឹងអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់ និង បណ្ដាសកម្មភាពបង្ករឿងហេតុរបស់នាវាចិននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ កំណត់ទូតបានស្នើឲ្យភាគីចិនជាថ្មី ម្តងទៀតថា៖ ចិនត្រូវដកស្ថានីយ៍ខួងចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាប បាតសមុទ្ររបស់វៀតណាមភ្លាមមួយរំពិចព្រមទាំងបញ្ចប់រាល់សកម្មភាពអំពើ ហឹង្សាខុសច្បាប់ចំពោះនាវារបស់វៀតណាមនៅតំបន់នេះ។ក្នុងកំណត់ទូត វៀតណាមក៏បានបដិសេធរាល់ការមួលបង្កាច់របស់ចិនដែល បានផ្ញើរដល់ អង្គការអន្តជាតិនាថ្ងៃទី ២ មិថុនា។ កំណត់ទូតរបស់វៀតណាមក៏បានលើក ច្បាស់គោលការណ៍និងសុឆ័ន្ទៈរបស់រដ្ឋវៀតណាមតាមរយៈការដោះស្រាយ ជំលោះជាមួយចិនដោយសន្តិវិធីឈរលើមូលរដ្ឋនច្បាប់អន្តរជាតិនិងសេចក្តី ថ្លែងស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយ អំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តប្រឆាំងជំទាស់ទង្វើរបស់ចិន៕

More