VOV WorldVOV World
គណៈប្រតិភូអនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅវៀតណាមទៅទស្សនកិច្ចនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម
07/09/2012 07:44
គណៈប្រតិភូអនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅ វៀតណាមបានមានដំណើរទស្សនកិច្ចនិងបំពេញការ ងារជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងទឹក វៀតណាមនិងរោងចក្រធ្វើនាវាលេខ ១៨៩ ចំណុះ ក្រសួងការពារប្រទេសវៀតណាម។
គណៈប្រតិភូអនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅវៀតណាមទៅទស្សនកិច្ចនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម
គណៈប្រតិភូអនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅវៀតណាមបានមានដំណើរ ទស្សនកិច្ចនិងបំពេញការងារជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងទឹក វៀតណាមនិងរោងចក្រធ្វើនាវាលេខ ១៨៩ ចំណុះក្រសួងការពារប្រទេសវៀតណាម។ ក្នុងការទទួលជួបសន្ទនា ឧត្តមនាវី Nguyen Van Hien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម បានឧទ្ទេសនាមអំពីការបង្កើតនិងការអភិវឌ្ឍន៍របស់កងទ័ពជើងទឹក វៀតណាម។ ទន្ទឹមនឹងនោះ ឧត្តមនាវី Nguyen Van Hien បានវាយតំលៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាពរបស់អនុព័ន្ធយោធានៃបណ្ដាប្រទេសជាមួយ កងទ័ពប្រជាជនវៀតណាម។ តាមរយៈការជួបប្រាស្រ័យនានាអនុព័ន្ធយោធានៃបណ្ដា ប្រទេសប្រចាំនៅវៀតណាមបានបង្កើតទំនាក់ទំនងសាមគ្គីភាពស្មោះត្រង់រវាងកងទ័ព ជើងទឹកវៀតណាមជាមួយកងកំលាំងកងទ័ពជើងទឹកនៃប្រទេសនានាក្នុងតំបន់និង លើសកលលោក ឲ្យខ្លាំងក្លាថែមទៀត៕