VOV WorldVOV World
គណៈប្រតិភូរដ្ឋសភាហុងគ្រីមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
05/11/2015 06:58
(VOV)_ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ​Nguyen Sinh Hung គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី ដឹកនាំដោយ​លោក Kover Laszlo ប្រធានរដ្ឋសភា នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ​នៅ​វៀតណាម ចាប់ពីថ្ងៃទី៨ ដល់
គណៈប្រតិភូរដ្ឋសភាហុងគ្រីមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
លោក Kover Laszlo ប្រធានរដ្ឋសភា (VOV)_ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ​Nguyen  Sinh Hung គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី ដឹកនាំដោយ​លោក Kover Laszlo ប្រធានរដ្ឋសភា នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ​នៅ​វៀតណាម ចាប់ពី ថ្ងៃទី៨ ដល់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៥។ ចាប់ពីពេល​បង្កើតទំនាក់ទំនង នាថ្ងៃទី៣  កុម្ភះឆ្នាំ ១៩៥០មក ប្រទេសទាំងពីរបានរៀបចំការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ជានិច្ច។ នាពេលថ្មីៗនេះ ខែវិច្ឆិកាឆ្នាំ ២០១៤ ប្រធានាធិបតីហុងគ្រី Ader Janos រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋហុង​គ្រីស​បាន​អញ្ជើញមកបំពេញទស្សនកិច្ច ថ្នាក់រដ្ឋនៅវៀតណាម។ ដោយមាន​ទំនាក់​ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរនេះ  ដំណើរទស្សនកិច្ចរបស់ ប្រធាន​រដ្ឋសភាលោក Kover Laszlo នឹងបន្តលើកកំពស់ ទំនាក់ទំនងរវាងរដ្ឋសភានិង​កិច្ចសហ​ប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ៕