VOV WorldVOV World
គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជាទៅទស្សនកិច្ចកម្ពុជា
27/06/2014 06:38
(VOVworld)- គណៈប្រតិភូសមាគមមិត្តភាពវៀតណាម- កម្ពុជាបានអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា។ ដំណើរ ទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងថ្ងៃទី២៥និងទី២៦មិថុនា
គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជាទៅទស្សនកិច្ចកម្ពុជា
សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនទទួលជួបសន្នាជាមួយគណៈប្រតិភូ សមាគមមិត្តភាពវៀតណាមកម្ពុជា (រូបថតៈ vov) (VOVworld)- គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជាបានអញ្ជើញទៅទស្សន កិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងថ្ងៃទី២៥និងទី២៦មិថុនា ចំនឹង ឱកាសរំលឹកខួបលើកទី៤៧នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀត ណាមនិងកម្ពុជា (ថ្ងៃទី២៤មិថុនា ១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១៤)។ ក្នុង ដំណើរ ទស្សនកិច្ចនេះ គណៈប្រតិភូមានជំនួបធ្វើការ ស្វែងយល់អំពីស្ថានភាព​អភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរបស់ខេត្ត ស្វាយរៀងរបស់កម្ពុជានិងថ្វាយផ្ការនៅវិមាន ឯករាជ្យ និងស្តូ​ប រំលឹកវិញ្ញក័្ខន្ធកងទ័ពស្មគ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ។         នាថ្ងៃទី២៦មិថុនា ក្នុងការជួបសន្ទនាជាមួយគណៈប្រតិភូ សម្តេច នាយរដ្ឋមន្រ្តី ហ៊ុនសែន បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សមាគម នៃប្រទេសទាំងពីរ ក្នុងការអនុវត្តន៍យ៉ាងល្អភារកិច្ចរបស់ខ្លួនក្នុងរយៈពេលកន្លងទៅ។​សម្តេច ហ៊ុនសែន ក៏បានលើកច្បាស់ថា កម្ពុជានិងវៀតណាម​កំពុងបន្តពង្រឹងនិង ពង្រីកកិច្ចសហប្រតិ បត្តិការសំដៅជម្រុញចំណងមិត្តភាពដើម្បីការអភិវឌ្ឍន៍របស់ ប្រទេសនីមួយៗ៕