VOV WorldVOV World
គណៈប្រតិភូដំណាង Duma ជាតិរុស្ស៊ីមកបំពេញ ទស្សនកិច្ចនៅវៀតណាម
23/12/2013 10:45
Vovworld-វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី ចាត់ទុកសហព័ន្ធរុស្ស៊ីជាដៃគូសំខាន់ជួរមុខក្នុងគោលនយោបាយកិច្ចការបរទេស។
គណៈប្រតិភូដំណាង Duma ជាតិរុស្ស៊ីមកបំពេញ ទស្សនកិច្ចនៅវៀតណាម
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានទទួលជួបសន្តនាជាមួយគណៈប្រតិភូ Duma ជាតិរុស្ស៊ី (VOV)         Vovworld-វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូលើគ្រប់វិស័យជា​ មួយ​សហព័ន្ធរុស្ស៊ី ចាត់ទុកសហព័ន្ធរុស្ស៊ីជាដៃគូសំខាន់ជួរមុខក្នុងគោល​ នយោបាយ​កិច្ចការបរទេស។ ​នោះជាការអះអាងរបស់អនុប្រធានរដ្ឋសភាវៀត​ ណាម​លោក Uong Chu Luu នៅការចរចារនាថ្ងៃទី២៣ធ្នូនៅទីក្រុងហាណូយ​ជា​ មួយ​អនុប្រធានទី១ Duma ជាតិរុស្ស៊ីលោក Ivan Melnikov ដែលកំពុងបំពេញ​ ទស្សន​កិច្ចនៅវៀតណាម។ នៅការចរចារ ភាគីទាំងពីរបានចាត់ទុកថា ក្នុងរយៈ​ ពេល​ខាងមុខ​ត្រូវសកម្មអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា បន្តរក្សា​ ការ​ផ្លាស់ប្តូរ​គណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការជួបប្រាស្រ័យចែករំលែកបទ​ ពិសោធន៍​សកម្មភាពសភា បង្កើនការជួបសន្ទនានៅខាងក្រៅសន្និសីទដំបន់ និង​អន្តរជាតិ៕