VOV WorldVOV World
គណៈរដ្ឋមន្ត្រីថ្មីរបស់ឥណ្ឌាធ្វើសច្ចាប្រនិធានទទួលដំណែង
27/05/2014 07:57
Vovworld-នារសៀលថ្ងៃទី២៦ឧសភា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi រួមជាមួយគណៈរដ្ឋមន្ត្រីថ្មីបានធ្វើសច្ចាប្រនិធានទទួល​ដំណែង។
គណៈរដ្ឋមន្ត្រីថ្មីរបស់ឥណ្ឌាធ្វើសច្ចាប្រនិធានទទួលដំណែង
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi រួមជាមួយគណៈរដ្ឋមន្ត្រីថ្មីបានធ្វើសច្ចាប្រនិធានទទួលដំណែង (vietnamplus.vn)         Vovworld-នារសៀលថ្ងៃទី២៦ឧសភា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi រួមជាមួយគណៈរដ្ឋមន្ត្រីថ្មីបានធ្វើសច្ចាប្រនិធានទទួល​ដំណែង។ ពិធីនេះ ត្រូវបានប្រព្រឹត្តទៅនៅទិលានខាងមុខវិមានប្រធានាធិបតី​នៅរដ្ឋធានី New Delhi ក្នុងលក្ខណៈសន្តិសុខត្រូវបានរឹតបន្តឹងដោយមានការចូលរួម​របស់មន្ត្រីភ្ញៀវ ប្រមាណ៤ពាន់នាក់ក្នុងនោះមានអ្នកប្រមុខរដ្ឋចំនួន៨រូប។ គណៈ​រដ្ឋមន្ត្រីថ្មីរបស់ ឥណ្ឌារួមមានសមាជិកចំនួន៤៥នាក់និងត្រូវបានចាត់ទុកជា​គណៈរដ្ឋមន្ត្រីវ័យ ក្មេងបំផុតនៅឥណ្ឌាដោយសារគ្មានសមាជិកណាមានអាយុ​ជាង៧៥ឆ្នាំ។ លោក Modi ត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីទី១៥នៃ​សាធារណៈ​រដ្ឋឥណ្ឌាបន្ទាប់ ពីទទួលបានជោគជ័យក្នុងយុទ្ធនាការប្រជែងសន្លឹកឆ្នោតរបស់គណបក្ស BJP ជួយឲ្យគណបក្សនេះដណ្ដើមបានសម្លេងគាំទ្រភាគ​ច្រើន ជាមួយអសនៈចំនួន ២៧២លើ៥៤៣នៅសភាជាន់ទាបអាណ្ណាតិទី១៦៕