VOV WorldVOV World
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិអំពីសេចក្ដីព្រាងច្បាប់ការពារបរិស្ថាន
19/09/2013 10:46
សេចក្ដីព្រាងច្បាប់ការពារបរិស្ថាន(ធ្វើវិសោធនកម្ម)បានកែសម្រួល និងបំបេញមាត្រាមួយចំនួន
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិអំពីសេចក្ដីព្រាងច្បាប់ការពារបរិស្ថាន
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិអំពីសេចក្ដីព្រាងច្បាប់ការពារបរិស្ថាន(http://dvhnn.org.vn/) (VOV)_នាព្រឹកថ្ងៃទី ១៩ កញ្ញា ក្រោមការធ្វើ់អធិបតីភាពរបស់អនុ​ប្រធានរដ្ឋសភា  លោកស្រី Nguyen Thi Kim Ngan ​ គណះកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បានផ្តល់មតិ អំពីសេចក្ដីព្រាងច្បាប់ការពារបរិស្ថាន​(ធ្វើ​វិសោធនកម្ម)។ សេចក្ដីព្រាងច្បាប់ការពារ បរិស្ថាន(ធ្វើវិសោធនកម្ម)បានកែសម្រួល និងបំបេញមាត្រាមួយចំនួនដើម្បីបង្កើនការ គ្រប់គ្រងរបស់​រដ្ឋចំពោះការការពារបរិស្ថាន គ្រប់គ្រងការបំពុលបរិស្ថានក្នុងទូទាំង ប្រទេស។ ស្ដីពីការវាយតំលៃចំពោះការជះឥទ្ធិពលចំពោះបរិស្ថាន និងផែនការការពារ​បរិស្ថាន ប្រធានគណះកម្មាធិការវប្បធម៌ អប់រំយុវជន កុមារជំទង់ និងកុមារ លោក  Dao Trong Thi បានចាត់ទុកថា÷           “ការវាយតំលៃអំពីការជះឥទ្ធពលចំពោះបរិស្ថាននិងគំរោង​ការណ៍​វិនិយោគ  យើងត្រូវអនុវត្តជា២ជំហានគឺ ការវាយតំលៃទូទៅ ​និង​ម៉ត់ចត់។ ក្នុងស្ថានភាព ជាក់ស្ដែងបានសរអោយឃើញធា÷ ដំបូងគ្មានការ​វាយតំលៃ ហើយនៅពេល បាន អនុញ្ញាត្តិអោយវិនិយោគនិងសាធារណះមតិយកចិត្តទុកដាក់ ពេលនោះទើបរក ឃើញកង្វះខាត និងគំរោងការណ៍នេះត្រូវបាន​បញ្ចប់សកម្មភាពជាបណ្ដុះអាសន្ត។  ប្រសិនបើ ​យើងមានការវាយតំលៃពីបេលដំបូងនិងមិនអនុញ្ញាត្តិអោយអនុវត្តគឺ ចៀសវាងការ​ខ្ជះខ្ជាយជាច្រើនដែរ៕”