គណះប្រតិភូជាន់ខ្ពស់របស់រដ្ឋសភាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅរូម៉ានី។
06/09/2013 09:46
អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Nganទៅបំពេញទស្សនកិច្ច ការងារនៅប្រទេសរូម៉ានី

Vovworld-គណះប្រតិភូជាន់ខ្ពស់របស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធាន រដ្ឋសភាលោកស្រី Nguyen Thi Kim Nganទៅបំពេញទស្សនកិច្ចការងារនៅប្រទេស រូម៉ានីពីថ្ងៃទី៣ដល់ទី៧កញ្ញា។ក្នុងរយះពេលបំពេញទស្សនកិច្ចការងារនៅរដ្ឋធានី Bucharest គណះប្រតិភូបានជួបចរចារជាមួយអនុប្រធានព្រឹទ្ឋសភារូម៉ានីលោក Cristian Dumitrescu ព្រមទាំងជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំរដ្ឋសភាជាច្រើនរូបទៀត។ លោកស្រី Nguyen Thi Kim Nganជឿជាក់ថា៖ការចូលរួមរបស់រូម៉ានីក្នុងសហភាពអឺរ៉ុប (EU)កំពុងរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីនិយាយដោយឡែកនិងរវាង EUជាមួយវៀតណាមនិយាយរួម។លោកស្រីបានស្នើរថា៖រូម៉ានីគាំទ្រវៀតណាមក្នុងការ ចរចារស្តីពីកិច្ចព្រៀងពាណិជ្ជកម្មសេរី(FTA) វៀតណាម-EU។រីឯខ្លួនឯងវិញ លោក Dumitrescuអះអាងថា៖វៀតណាមជាស្ពានសំរាប់រូម៉ានីបង្កើនទំនាក់ទំនងជាមួយបណ្តា ប្រទេសនៅអស៊ីអគ្នេយ៍។ជាមួយគ្នានេះរូម៉ានីជាស្ពានសំរាប់វៀតណាមជំរុញកិច្ច សហប្រតិបត្តិការជាមួយEU៕
Related





